ពីនេះ ពីនោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នក​ថតរូប​អូស្ត្រាលី​ម្នាក់​លក់​រូបថត​មួយ​សន្លឹក​តម្លៃ ៦,៥ លាន​ដុល្លារ
12, Dec 2014 , 11:13 am        
រូបភាព
ដោយ:

អ្នក​ថតរូប​បែប​សិល្បៈ​ជនជាតិ​អូស្ត្រាលី លោក Peter Lik បាន​បំបែក​កំណត់ត្រា​ពិភពលោក​ក្នុង​ការលក់​រូបថត​ព​ណ៌ ស-ខ្មៅ​មួយ​សន្លឹក ក្នុងតម្លៃ ៧,៨ លាន​ដុល្លារ​អូស្ត្រាលី​គឺ​ប្រហែល ៦,៥ លាន​ដុល្លារ​អាមេរិក ដែល​បាន​ក្លាយជា​រូបថត​ដែលមាន​តម្លៃ​បំផុត នៅក្នុង​ពិភពលោក។



យោងតាម​ការផ្សាយ​រប​ស់ ABC រូបថត​មួយ​សន្លឹក​ដែល​លក់​ទៅ​ឲ្យ​អ្នកទិញ​ឯកជន​នោះ គឺ​ត្រូវបាន លោក Peter Lik ថត​នៅ​តំបន់​ភាគ​និរតី ក្នុង​រដ្ឋ​Arizona សហរដ្ឋអាមេរិក។ លោក Peter Lik បាន​ឲ្យ​ដឹងថា រូប​ដែល​លោក​ថត​បាន​នេះ គឺជា​ការ​ផ្ដិត​យក​នូវ​ថាមពល​របស់​ធម្មជាតិ និង​បង្ហាញ​វា​នៅក្នុង​របៀប​មួយ​ដែល​អាច​ដាស់​ស្មារតី​នរណាម្នាក់ ដែលមាន​អារម្មណ៍​កំពុង​ងប់​ង​ល់​នឹង​ធម្មជាតិ និង​ភ្ជាប់​ទំនាក់ទំនង​របស់​ពួកគេ​ទៅកាន់​រូបភាព​មួយ​សន្លឹក​នេះ។

អ្នកទិញ​ដែល​ឲ្យ​តម្លៃ​រូបថត​ថ្លៃ​កប់​ពពក​នេះ គឺ​មិន​ត្រូវបាន​គេ​បង្ហាញ​អត្តសញ្ញាណ​ជា​សាធារណៈ​នោះទេ ដើម្បី​រក្សា​សុវត្ថិភាព និង​ភាព​ឯកជន​របស់ខ្លួន។

រូបថត​មួយ​សន្លឹក​នោះ មាន​ពណ៌ ស-ខ្មៅ ថត​នៅក្នុង​រូង​ថ្ម​មួយកន្លែង នៅពេល​ដែលមាន​ពន្លឺ​បាញ់​ចូល​តាម​ប្រហោង​ថ្ម ចូលមកក្នុង​រូង ដោយ​រូបរាង​នៃ​ពន្លឺ​នោះ​ហាក់ដូចជា​ព្រលឹង​ខ្មោច ដែល​អណ្ដែត​ឡើងទៅ​លើ តាម​អំណាច​នៃ​ធម្មជាតិ ដែល​គេ​ជឿថា ព្រលឹង​ហោះ​ទៅ​ឋានសួគ៌​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com