ដើម្បី​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ ត្រូវ​ប្រកាន់ខ្ជាប់​ប្រការ​អ្វីខ្លះ?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ដើម្បី​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ ត្រូវ​ប្រកាន់ខ្ជាប់​ប្រការ​អ្វីខ្លះ?
14, Dec 2014 , 7:30 am        
រូបភាព
មាន​ប្រការ​មួយចំនួន​ដែល​អ្នក​ត្រូវ​រៀបចំខ្លួន​អោយក្លាយ​ទៅជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​បាន៖



១. ស្គាល់​ខ្លួនឯង​អោយបាន​ច្បាស់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ផ្ទាល់ខ្លួន ហើយ​ត្រូវ​រៀន​ស្គាល់​អ្នកដទៃ​អោយបាន​ច្បាស់​ផងដែរ
២. លើកទឹកចិត្ត​សហការី​អោយ​ក្លាហាន ពុះពារ និង​អង់អាច
៣. មាន​ទឹកចិត្ត​រីករាយ​ក្នុង​ការជួយ​សហការី
៤. ព្យាយាម​ជួយ​អ្នកក្រីក្រ និង​អ្នក​ដែល​ត្រូវការ​ជំនួយ​ចាំបាច់
៥. ជួយ​បង្រៀន​អ្នកដទៃ​អោយក្លាយ​ជា​អ្នកគ្រប់គ្រង​ល្អ​នាពេល​អនាគត
៦. ត្រូវ​ចេះ​ដាក់ខ្លួន ពោលគឺ​កុំ​ប្រកាន់​ចំពោះ​ការងារ​ក្នុងការ​សហប្រតិបត្តិកា​រ​ជាមួយ​សហការី
៧. ការចំណាយ​អោយបាន​សម​ហេតុផល និង​ពុំ​ប្រព្រឹត្ត​អំពើពុករលួយ
៨. រស់នៅ​ប្រកបដោយ​សីលធម៌​ខ្ពស់
៩. មាន​គោលដៅ​ជាក់លាក់​សម្រាប់​អនាគត
១០. ត្រូវ​ស្គាល់​អោយ​ច្បាស់​នូវ​តម្លៃ​នៃ​ពេលវេលា។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com