ជាតិ
រូបត្លុក
សេដ្ឋកិច្ច
ត្រី​​កាន់​តែ​អស់​
12, Apr 2016 , 8:19 am        
រូបភាព
ដោយ:
ស្ត្រី​មេផ្ទះ​បាន​និយាយដូចៗគ្នា​ថា ពួកគេ​មិនសូវ​ឃើញ​មាន​សម្បូរ​ត្រី​ទៀតឡើយ​នៅក្នុង​ផ្សារ។ ត្រី​កាន់តែ​ខ្សត់​បានធ្វើអោយ​អ្នកធ្វើ​ត្រី​ប្រហុក​បារម្ភ​សម្រាប់​ឆ្នាំនេះ។ អ្នកជំនាញ​ជលផល​មួយចំនួន​បាន​បង្ហើប​អោយដឹងថា ដោយ​មិន​និយាយ​អំពី​ត្រី​លេខ​មួយ ឬ​ត្រី​ធំ​របស់​ខ្មែរ​ឡើយ ត្រី​ប្រភេទ​អាជីវកម្ម​ក៏មាន​បរិមាណ​ថយចុះ​ដែរ។


ការនេសាទ​ខុសច្បាប់ គឺជា​មូលហេតុ​ចម្បង ទាំង​មុន និង​ក្រោយ​ការរំលាយ​ឡូត៍​នេសាទ។ រដ្ឋាភិបាល​បានសម្រេច​លុប​ឡូត៍​នេសាទ ដើម្បី​លុបចោល​ការគ្រប់គ្រង​ដែន​នេសាទ​ពី​សំណាក់​ឈ្មួញ និង​អនុញាត​អោយ​ពលរដ្ឋ​សាមញ្ញ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ដោយ​សេរី។ ប៉ុន្តែ​ការលុបចោល​ឡូត៍​នេសាទ ហាក់​បាន​បើកផ្លូវ​អោយ​ក្រុម​ឈ្មួញ​នេសាទ​ដែលមាន​ឧបករណ៍​គ្រប់​ប្រភេទ លួច​នេសាទ​ចាប់​ត្រី​ក្នុង​ដែនដី​កាន់តែ​ធំ​ជាង​មុន​ទៀត។ ការគ្រប់គ្រង​ការនេសាទ​ខុសច្បាប់​ដោយ​គ្មាន​ប្រសិទ្ធភាព ធ្វើអោយ​ត្រី​នៅ​កម្ពុជា​កាន់តែ​បាត់បង់ និង​ហិន​ហោចទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com