អន្តរជាតិ
ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​អាច​នៅ​ពីក្រោយ​ការចាប់ជា​ចំណាប់​ខ្មាំង​នៅ​អូស្ត្រាលី
15, Dec 2014 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
កងកម្លាំង​ប៉ូលីស និង​កងកម្លាំង​ពិសេស​អូស្ត្រាលី​ជាច្រើន​នាក់​កំពុង​ស្ថិតក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចាប់ខ្លួន​ជា​ចំណាប់​ខ្មាំងក្នុង​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​តំបន់​ទីប្រជុំជន​មួយនា​ទីក្រុង​ស៊ីដនី​នៅ​ថ្ងៃ​ចន្ទ​នេះ។ ចំណាប់ខ្មាំង​យ៉ាងហោចណាស់ ១៣នាក់​កំពុង​ស្ថិតក្នុង​ដៃ​ខ្មាន់កាំភ្លើង​មាន​គ្នា​មិនតិចជាង២នាក់​នោះ ប៉ុន្តែ​ប៉ូលីស​មិនអាច​សន្និដ្ឋានបានថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​នេះឡើយ។គេ​សង្ស័យថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជា​អ្នក​នៅ​ពីក្រោយ​ការចាប់​ជនស៊ីវិល​នេះ។


មកទល់ពេលនេះ​កងកម្លាំង​ពិសេស និង​ប៉ូលីស​ជាច្រើន​នាក់​ស្ថិតក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​នៅក្នុង​តំបន់​ទីប្រជុំជន​មួយនា​ទីក្រុង​ស៊ី​ដប​នី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ប៉ូលីស​រាយការណ៍​ថា ខ្មាន់កាំភ្លើង​យ៉ាងហោចណាស់​ពីរ​នាក់​បាន​ចាប់ខ្លួន​ជន​ស៊ីវិល​យ៉ាងតិច១៣នាក់​នៅក្នុង​ហាង​កាហ្វេ​មួយ ហើយ​ប៉ូ​លី​បាន​ហាមឃាត់​មិនអោយ​ប្រជាជន​អូស្ត្រាលី​ផ្សេងទៀត​ចូលទៅ​ក្បែរ​តំបន់​ប្រតិបត្តិការ​ឡើយ។

ចំណែក​ខាង​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ​បាន​លម្អិត​ពី​ព្រឹ​ត្ត​ការណ៍​ចាប់ប្រជាជន​អូស្ត្រាលី​នេះ​នេះដែរ ប៉ុន្តែ​ម​គេ​បញ្ជាក់ថា មកទល់ពេលនេះ​មិនទាន់​ដឹង​ច្បាស់​ថា ចំណាប់ខ្មាំង​ទាំងអស់​ប៉ុន្មាន​នាក់​កំពុង​ស្ថិតក្នុង​ដៃ​ខ្មាន់កាំភ្លើង​ទាំង​នោះឡើយ។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ក្រុម​ជនឧក្រិដ្ឋ​ទាំងនោះ ជា​ចលនា​របស់​ក្រុម​ណាមួយ​ឡើយ ប៉ុន្តែ​នៅក្នុង​រូបថត​មួយ​សន្លឹក​ដែល​គេ​ថត​បាន​នៅក្នុង​ហាង​កាហ្វេ គេ​ឃើញ​ចំណាប់ខ្មាំង​កាន់​ទង់​ព៌​ណ​ខ្មៅ​មាន​អក្សរ​អារ៉ាប់​លើ​ទង់​នោះ​ថែម​ទៀតផង។ ដូច្នេះ​គេ​សន្និដ្ឋានថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​អាចជា​អ្នក​នៅ​ពីក្រោយ​ការចាប់​ជម្រិត​នៅ​អូ​ស្ត្រ​លី​នេះ។

ដោយឡែក នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចេញមុខ​ថ្លែងការណ៍​ថា រាល់​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ចាប់​ជាចំណាប់ខ្មាំង​នេះ នឹងត្រូវ​បង្ហាញ​ចេញ​ប្រសិនបើ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ទទួលបាន​ព៏​ត៌មាន​លម្អិត ហើយ​លោក​បាន​ព្យាយាម​ដាស់​ស្មារតី​ជនជាតិ​អូស្ត្រាលី​ផ្សេងទៀត​កុំអោយ​មាន​ភាពភ័យខ្លាច ដោយ​លោក​អះអាងថា កងកម្លាំង​សន្តិសុខ និង​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​អូ​ស្ត្រ​លី​សុទ្ធតែ​ត្រូវ​បានទទួល​ការហ្វឹកហ្វឺន​យ៉ាង​ល្អប្រសើរ ដែលមាន​លទ្ធភាព​ឆ្លើយតប​នឹង​បញ្ហា​ប្រកបដោយ​វិជ្ជាជីវៈ៕


© រក្សាសិទ្ធិដោយ thmeythmey.com