ជាតិ
សិល្បះ
ការសម្តែង​ស្រមោល​ដៃ​របស់​បេក្ខជន សរ សុផល ផ្តល់​ក្តីរំភើប​ដល់​លោក ព្រាប សុវត្ថិ
15, Dec 2014 , 12:16 pm        
រូបភាព
ដោយ: រួបរួម
លោក សរ សុផល បេក្ខជន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​សមត្ថភាព​សម្តែង​ស្រមោល​ដៃ​ក្នុង​កម្មវិធី Cambodia’s Got Talent របស់​ទូរទស្សន៍​ហង្ស​មាស ហើយ​ទទួល​បានការ​ចុច​ប៊ូ​តុង​ពណ៌​មាន​ពី​សំណាក់​តារាចម្រៀង ព្រាប សុវត្ថិ ដែលជា​ចៅក្រម (Judge) ម្នាក់​ក្នុងចំណោម​បីនាក់។



បុរស​ដែលជា​កូន​ទី៧ក្នុង​គ្រួសារ​ដែលមាន​កូន៨នាក់​រូបនេះ បាន​យក​ស្រមោល​ដៃ​របស់ខ្លួន​ធ្វើជា​កាយវិការ​ក្នុង​បទ​ចម្រៀង​មួយ។ ស្រមោល​ដៃ​នោះ លេចចេញ​ដូចជា​មនុស្ស​ម្នាក់​កំពុង​ស្រែកច្រៀង និង​មាន​លេចចេញ​នូវ​រូបរាង​សត្វ​ជាច្រើន​ប្រភេទ​ផងដែរ។

លោក សរ សុផល ជា​សិល្បករ​ម្នាក់​ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ និង​បម្រើការ​ជា​អ្នក​សម្តែង និង​ហាត់រៀន​បន្ថែម​នៅ​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ផ្នែក​ល្ខោនស្បែក​ធំ និង​ស្បែក​តូច ហើយ​ពេលទំនេរ គឺ​ជួយ​មើល​ការខុសត្រូវ​ហាង​កាត់ដេរ និង​ជួយ​លក់​កាហ្វេ បងប្រុស​បងស្រី​របស់​ខ្លួន។

លោក ព្រាប សុវត្ថិ ដែល​បាន​ចុច​ប៊ូ​តុង​ពណ៌​មាន​ដើម្បី​ឲ្យ សរ សុផល ឈានទៅ​កាន់​វគ្គ Live Show ដោយ​មិនចាំបាច់​ធ្វើការ​ប្រកួត​ជម្រុះ​នោះ បាន​លើកឡើងថា ការសម្តែង​នេះ បានធ្វើ​ឲ្យ​លោក​ស្ថិតក្នុង​ភាព​ស្រមើស្រមៃ និង​អារម្មណ៍​ស្លុង​ទៅតាម​រូបភាព។ លោក​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្មែរ​អាចធ្វើ​បាន ដោយ​ការ​ប្រើតែ​ម្រាម៥ ម្រាម១០ របស់​បេក្ខជន បានធ្វើការ​ផ្លាស់ប្តូ​រអា​រ​ម្មណ៍​មនុស្ស៕

ទស្សនាវីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com