ជាតិ
អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​អន្តរជាតិ​CAM-ASEAN បើក​សម្ភោ​ធ​បណ្ណាល័យ​អេ​ទ្បិ​ច​ត្រូ​និក
16, Dec 2014 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ -វិទ្យា​សា្ថ​ន​អន្តរជាតិ​កម្ពុជា-អាស៊ាន (CAM-ASEAN)បានដាក់​ឲ្យ​ដំណើរការ​បណ្ណាល័យ​អេ​ទ្បិ​ច​ត្រូ​និក​ដ៏​ទំ​ទើប​របស់ខ្លួន​សម្រាប់​ជម្រុញ​ការសិក្សា​ស្រាវជ្រាវ​របស់​សិស្ស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព។លោក Robert v. Longo សហ​ស្ថាបនិក​និង​ជានា​យក CAM-ASEAN ពន្យល់​ដល់​សិស្ស​និង​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​នោះ​ថា​បណ្ណាល័យ​នេះ​មាន​លក្ខណៈពិសេស​បី​គឺ៖ ទី១បណ្ណាល័យ​នេះ​បំពាក់​Software សម្រាប់​សិស្ស​ហាត់​និយាយ​អាន​សរសេរ​និង​ស្តាប់​ភាសា​អង់គ្លេស​ដែល​អាចជួយ​ឲ្យ​សិស្ស​សិក្សា​ភាសា​អង់គ្លេស​ជាក់ស្តែង​តាម​តម្រូវការ​និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ទី២បណ្ណាល័យ​នេះ​មាន​វីដេអូ​អប់រំ​រាប់ពាន់​ដែល​យើង​បាន​ទាញយក (download) ទុកជា​ស្រេច​ដើម្បី​ឲ្យ​សិស្ស​សិក្សា​និង​ទី៣បណ្ណាល័យ​នេះ​មានភ្ជាប់​ជាមួយ​បណ្ណាល័យ​អេ​ទ្បិ​ច​ត្រូ​និក​នៃ​សកល​វិទ្យាល័យ​នានា​នៅលើ​ពិភពលោក​ដូច្នេះ​សិស្ស​អាច​ស្រាវជ្រាវ​ជាមួយនឹង​ប្រភព​ឯកសារ​ដ៏​សំបូរបែប​ពី​គ្រប់​ទីកន្លែង។

© រក្សាសិទ្ធិដោយ thmeythmey.com