ពីនេះ ពីនោះ
អន្តរជាតិ
«​កុំ​ចេះ​តែ​ប្រើ​ ​ប​ង្កើ​ត​វា​ផ​ង​»​ប្រ​ធា​នា​ធិ​ប​តី​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ច​លោ​ក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​​
16, Dec 2014 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​សប្តាហ៍​នេះ លើកដំបូង​បំផុត​ដែល​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចូល​សរសេរ​កូដកម្ម​វិធី។ គួរឱ្យភ្ញាក់ផ្អើល​ជាមួយនឹង​សមត្ថភាព​សរសេរ JavaScript របស់គាត់។



 ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សរសេរ JavaScript បង្កើត​កម្មវិធី​ថ្មី​មួយ​ដើម្បី​បង្ហាញជូន​ពិភពលោក។  លោក​បានធ្វើការ​លើ Hour of Code 2014 កិច្ចការ​សាកល​ជាមួយ​លោក​អគ្គនាយក​នៃ Code.org ជុំ​រុញឱ្យ​សិស្ស​បង្កើន​ការងារ​មាន​ប្រសិទ្ធភាព​លើ​ការសរសេរ​កូដកម្ម​វិធី។ លោក​បាន​បញ្ជាក់ថា អ្នកសរសេរ​កូដ​ចាប់ផ្តើម​ដំបូង​ភ្លាម​មិនត្រូវ​ផ្តោត​ចំ​កម្មវិធី​នោះទេ ត្រូវ​រៀន​សរសេរ​កូដ​សម​ញ្ញ​ឱ្យបាន​ច្រើន​ដូចជា សួស្តី​ពិភពលោក   ទិវា​សួស្តី  និង​ប្រយោគខ្លីៗផ្សេងទៀត។

អ្នក​ចាប់​ផ្តើមដំបូង​កុំ​មាន​អារម្មណ៍​ថា ខាត​ពេល ចង់​ចេះ​ជំនាញ​ឆាប់ ចង់បាន​ភាពប៉ិនប្រសព្វ ក្នុង​ម៉ោង​សរសេរ​កូដ អ្នករៀន​ពីមួយ​ជំនាន់​ត្រូវ​ចាប់ផ្តើម​ពី​មូលដ្ឋានគ្រឹះ​អត់ធ្មត់​បំផុត។ អ្នកសរសេរ​កម្មវិធី​ត្រូវ​ស្គាល់ និង​ស្វែងយល់​កម្មវិធី​ឱ្យបាន​ច្រើន ទើប​អាច​ពង្រីក​ទស្សនៈ​ក្នុងការ​ច្នៃប្រឌិត​បន្ថែម​បង្កើត​នូវ​អ្វីដែល​គេ​ហៅថា​ថ្មី។ ចុង​បញ្ជ​ប់លោក​បាន​បញ្ជាក់ថា”” កុំ​សប្បាយ​លេង​កម្មវិធី​តែ​បង្កើត​ថ្មី​ផង។

ផ្តល់សិទ្ធិដោយ www.itcity.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com