ពីនេះ ពីនោះ
អន្តរជាតិ
«កុំចេះតែប្រើ បង្កើតវាផង»ប្រធានាធិបតីសហរដ្ឋអាមេរិចលោក បារ៉ាក់ អូបាម៉ា
× ក្នុងសប្តាហ៍នេះ លើកដំបូងបំផុតដែលប្រធានាធិបតីសហរដ្ឋអាមេរិចលោក បារ៉ាក់ អូបាម៉ា ចូលសរសេរកូដកម្មវិធី។ គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពសរសេរ JavaScript របស់គាត់។
ប្រធានាធិបតីសហរដ្ឋអាមេរិចលោក បារ៉ាក់ អូបាម៉ា សរសេរ JavaScript បង្កើតកម្មវិធីថ្មីមួយដើម្បីបង្ហាញជូនពិភពលោក។ លោកបានធ្វើការលើ Hour of Code 2014 កិច្ចការសាកលជាមួយលោកអគ្គនាយកនៃ Code.org ជុំរុញឱ្យសិស្សបង្កើនការងារមានប្រសិទ្ធភាពលើការសរសេរកូដកម្មវិធី។ លោកបានបញ្ជាក់ថា អ្នកសរសេរកូដចាប់ផ្តើមដំបូងភ្លាមមិនត្រូវផ្តោតចំកម្មវិធីនោះទេ ត្រូវរៀនសរសេរកូដសមញ្ញឱ្យបានច្រើនដូចជា សួស្តីពិភពលោក ទិវាសួស្តី និងប្រយោគខ្លីៗផ្សេងទៀត។
អ្នកចាប់ផ្តើមដំបូងកុំមានអារម្មណ៍ថា ខាតពេល ចង់ចេះជំនាញឆាប់ ចង់បានភាពប៉ិនប្រសព្វ ក្នុងម៉ោងសរសេរកូដ អ្នករៀនពីមួយជំនាន់ត្រូវចាប់ផ្តើមពីមូលដ្ឋានគ្រឹះអត់ធ្មត់បំផុត។ អ្នកសរសេរកម្មវិធីត្រូវស្គាល់ និងស្វែងយល់កម្មវិធីឱ្យបានច្រើន ទើបអាចពង្រីកទស្សនៈក្នុងការច្នៃប្រឌិតបន្ថែមបង្កើតនូវអ្វីដែលគេហៅថាថ្មី។ ចុងបញ្ជប់លោកបានបញ្ជាក់ថា”” កុំសប្បាយលេងកម្មវិធីតែបង្កើតថ្មីផង។
ផ្តល់សិទ្ធិដោយ www.itcity.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com