កីឡាជាតិ
ជាតិ
រដ្ឋាភិបាល​ប្រគល់​ប្រាក់រង្វាន់​ជាង៦ម៉ឺន​ដុល្លារ​ដល់​ជ័យលាភី​កីឡា​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នានា
16, Dec 2014 , 12:48 pm        
រូបភាព
តាមរយៈ​ពិធី​ផ្លូវការ​មួយនា​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កីឡាករ-កីឡាការិនី ២៧នាក់ រួមទាំង​គ្រូបង្វឹក-គ្រូ​ជំនួយ៦នាក់​ទៀត បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល ក្នុង​រង្វង់​ទឹកប្រាក់​សរុប​ជាង៦ម៉ឺន​ដុល្លារ​អាមេរិក ចំពោះ​ការទទួលបាន​ជ័យលាភី​ពី​ការប្រកួត​កីឡា​លក្ខណៈ​អន្តរជាតិ​នានា។



ពិធី​ប្រគល់​រង្វាន់​នេះ គឺ​អនុវត្តតាម​សេចក្តីប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៩ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡា​ដែល​ដណ្តើមបាន​ជោគជ័យ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ ក្រៅពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម Asian Games និង​កម្រិត​អូឡាំពិក។

ជ័យលាភី​ដែល​ទទួលបាន​នោះ គឺ កីឡា​តេ​ក្វាន់​ដូ WTF ជើងឯក​អាស៊ី​លើក​ទី២១ ពីថ្ងៃ​ទី២៣ ដល់​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ដោយ​កីឡាការិនី ស៊ន ដា​

© រក្សាសិទ្ធិដោយ thmeythmey.com