ព័ត៍មានសុខភាព
សុខភាព៖ ហានិភ័យ​នៃ​ជំងឺ​អុត​ស្វាយ
08, Jan 2018 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមមនុស្ស​មួយចំនួន​ងាយ​នឹង​ប្រឈមមុខ​ខ្ពស់​ទៅនឹង ផលវិបាក​នៃ​ជំងឺ​អុច​ស្វាយ​ដែល​ក្រុមមនុស្ស​ទាំងនោះ​រួមមាន​ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នក​ដែលមាន​បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ។ក្រុមមនុស្ស​ទាំងនេះ​គួរតែ​ជៀស​អោយ​ឆ្ងាយ​ពី​អ្នក​ដែលមាន​ជំងឺ​អុត​ស្វាយ។



ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់មាន​ជំងឺ​អុចតស្វាយ​ពីមុនមក​ទេ (ជាពិសេស​នៅ២០សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ) ទារក​នឹងមាន​ហានិភ័យ​ក្នុងការ​មាន​បញ្ហា​មិន​គ្រប់លក្ខណៈ​ហើយ​ម្តាយ​នឹងមាន​ហានិភ័យ​នៃ​ផលវិបាក​មួយចំនួន​ជាង​ស្ត្រី​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​នៅពេលដែល​គាត់​មិនទាន់មាន​ផ្ទៃពោះ។

ប្រសិនបើ​គាត់​វិ​វត្តមាន​ជំងឺ​អុច​ស្វាយ​មុន​ឬ​ក្រោយពី​កូន​របស់គាត់​បាន​សម្រាល​ទារក​ដែល​ទើបនឹង​កើត​ក៏មាន​ហានិភ័យ​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​ផងដែរ។ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​អុចតស្វាយ​មុន​នឹងមាន​ផ្ទៃពោះ​កូន​នឹងត្រូវ​បានការ​ពារ​ពី​ការឆ្លង​មេរោគ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ខែ​ដំបូង​នៅពេលដែល​ភាពស៊ាំ​របស់​ម្តាយ​បាន​សាយភាយ​ទៅលើ​ទារក​តាមរយៈ​សុក​និង​ទឹកដោះ​ម្តាយ។
អ្នក​ដែលមាន​ហានិភ័យ​ឬ​ផលវិបាក​ធ្ងន់ធ្ងរ​ដទៃទៀត​ដូចជា៖

    -ទារក​ដែល​ទើបនឹង​កើត​ពី​ម្តាយ​ដែលមាន​ជំងឺ​អុចតស្វាយ
    -អ្នក​ដែលមាន​ជំងឺមហារីក​ឈាម
    -អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ
    -កុមារ​ដែល​កំពុង​ទទួល​ថ្នាំ​ដែល​បន្ថយ​ប្រព័ន្ធ​ភាពស៊ាំ។

អ្នក​ទាំងនេះ​នឹង​អាច​ប្រើប្រាស់​ថ្នាំ​ក្រោយពី​ប៉ះពាល់​ទៅនឹង​ជំងឺ​អុច​ស្វាយ​ដើម្បី​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​វា៕

ផ្តល់សិទ្ធិដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com