ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ប្រកាន់​ជំហរ​បន្តឹង​ការប្រឡង​ជា​រៀងរាល់ឆ្នាំ
17, Dec 2014 , 12:06 pm        
រូបភាព
ហង់ជួន ណារ៉ុន
ហង់ជួន ណារ៉ុន
ដោយ:

ក្រសួង​អប់រំ​នៅតែ​ប្រកាន់យក​ការពង្រឹង​គុណភាព​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល និង​ការ ប្រឡង​ប្រកបដោយ​តម្លាភាព និង​គុណភាព។ ទន្ទឹមនឹងនេះ អភិបាលកិច្ច​ល្អ ការដំឡើង​ប្រាក់ បៀវត្ស​ដល់​គ្រូបង្រៀន និង​ការបណ្តុះបណ្តាល​គ្រូបង្រៀន ក៏​ជាគោលការណ៍​មួយ​នៃ​ការពង្រឹង និង​ពង្រីក​គុណភាព​ក្នុង​វិស័យ​អប់រំ​ផងដែរ។



នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា​ព្រឹក ថ្ងៃទី១៧ ខែធ្នូ​នេះ រដ្ឋមន្ត្រី ក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ក្រសួង​អប់រំ​បាន​នឹង​កំពុង​ពង្រឹង​គុណ ភាព​អប់រំ ប្រកបដោយ​តម្លាភាព និង​គុណភាព។

លោក​បញ្ជាក់ថា៖«បើ​រៀន​ចង់បាន តែ​សញ្ញាបត្រ​គឺ​ងាយស្រួល។ អ្នកសិក្សា​មិនត្រូវ​សិក្សា ដើម្បី​តែ​យក​សញ្ញាបត្រ​នោះទេ។ សិក្សា​គឺ​ដើម្បី​បាន​សមត្ថភាព​អប់រំ ប្រកួតប្រជែង​យក​ការងារ ល្អ និង​ប្រាក់ខែ​ខ្ពស់»។
បើតាម​គោលការណ៍​នៃ​ការប្រឡងប្រជែង​នៅក្នុង​វិស័យ​អប់រំ គឺ «អ្នកចេះ​គឺជា​ប់»៕


© រក្សាសិទ្ធិដោយ thmeythmey.com