ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
តើវិស័យសុខាភិបាលនៃប្រទេសរំដួលស្ថិតក្នុងចំណុចគ្រោះថ្នាក់ឬ?
× នាពេលកន្លងមក វិស័យសុខាភិបាលទន់ខ្សោយនៃប្រទេសរំដួលត្រូវបានគេរិះគន់គ្រប់គ្នា។ ដោយសារតែវេជ្ជបណ្ឌិតមួយចំនួនខ្វះក្រមសីលធម៌អ្នកជំងឺច្រើនពាន់ម៉ឺនសែននាក់បានរត់ទៅទទួលការព្យាបាលនៅប្រទេសជិតខាង។
គ្លីនិកមួយចំនួនព្យាបាលដោយខ្វះការទទួលខុសត្រូវបានធ្វើអោយអ្នកជំងឺមួយចំនួនស្លាប់បាត់បង់ជីវិត។ ថ្នាំហួសកាលបរិច្ឆេទ ថ្នាំក្លែងក្លាយបាន និងកំពុងចរាចរណ៍ដោយសេរីនៅក្នុងទីផ្សារនៃប្រទេសរំដួល។ វេជ្ជបណ្ឌិតមួយចំនួនត្រូវបានក្រុមហ៊ុនផលិតថ្នាំទិញទឹកចិត្តអោយជួយឡង់សេថ្នាំរបស់គេ។ ហើយត្រឡប់មកវិញ គ្រូពេទ្យទាំងនោះ ទទួលបានប្រាក់កម្រៃលើកទឹកចិត្ត។
ព្រឹត្តិការណ៍ចុងក្រោយនេះ មនុស្សប្រមាណ១០០នាក់ត្រូវបានឆ្លងមេរោគអេដស៍ ហើយបើតាមដំណឹងល្ហិចល្ហៀងដោយសារតែគ្រូពេទ្យពីរនាក់អាចប្រើប្រាស់សារ៉ាងដដែលៗដើម្បីចាក់ថ្នាំជូនប្រជាពលរដ្ឋ។ តើនរណាជាអ្នកទទួលខុសត្រូវចំពោះសេវាកម្មសុខាភិបាលនៃប្រទេសរំដួល? មន្ត្រីសុខាភិបាលថ្នាក់ក្រោម ឬមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល?
សូ ភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com