ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន មិន​ជឿថា មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ក្នុងភូមិ​ជាង ១០០ នាក់​នោះទេ
18, Dec 2014 , 11:27 am        
រូបភាព
ដោយ:
 ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​ដែលមាន​ករណី​ឆ្លង​មេរោគ​អេដស៍ កុំ​តក់ស្លុត​ចំពោះ​ព័ត៌មាន​នេះ។ ពី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន អះអាងថា រូបលោក​មិន​ជឿ​សោះឡើយ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ខេត្តបាត់ដំបង ឆ្លង​មេរោគ​អេដស៍​ច្រើន​បែបនេះ។


ស្តាប់​សំឡេង លោក ហ៊ុន សែន



លោកនាយក​រដ្ឋមន្ត្រី បានដាក់​ការសង្ស័យ​ទៅលើ​បច្ចេកទេស​របស់​ក្រុមគ្រូពេទ្យ​ថា អាចមាន​ភាពមិនច្បាស់លាស់ ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ។ លោក ក៏​បញ្ជា​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង តាមដាន​និង​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ករណីនេះ ពីព្រោះ​ប្រសិនបើ​មានរឿង​នេះ កើតឡើង​មែន​នោះ វា​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត។

ជាមួយគ្នានេះ លោក​ប្រមុខ​រដ្ឋាភិបាល បានស្នើ​អាជ្ញាធរ​គិតគូរ​ពី​សុវត្ថិភាព​របស់​គ្រូពេទ្យ​ដែល​គេ​សង្ស័យថា ប្រើ​ម្ជុលចាក់​ថ្នាំ​បង្ករ​ឲ្យ​ឆ្លង​ជំងឺអេដស៍​នោះ​ផងដែរ។ ពីព្រោះថា គ្រូពេទ្យ​គឺជា​មនុស្ស​សំខាន់ ដែល​អាច​រក​ប្រភព និង​ស្វែងរក​ការពិត​នៃ​សំណុំ​រឿងនេះ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com