ជាតិ
សង្គមជាតិ
King’s Road Angkor រៀបចំ​ខួប១ឆ្នាំ អបអរ​លើ​ភាពជោគជ័យ​ក្នុង​អាជីវកម្ម
18, Dec 2014 , 5:07 pm        
រូបភាព
សៀមរាប៖ យើង​អាច​ហៅ ឃី​ង​សឹ​រ៉ូ​ដ អង្គរ ( King’s Road Angkor) ដូច​ទៅនឹង​ម​ជ្ឈ​ម​មណ្ឌល​ពាណិជ្ជកម្ម​មួយ​ចឹ​ង​ដែរ ប៉ុន្តែ​គ្រាន់​ថា ឃី​ង​សឹ​រ៉ូ​ដ សម្បូរ​ទៅដោយ​ភោជនីយដ្ឋាន និង​ហាង​លក់ទំនិញ​ស្តង់ដា សម្រាប់​បម្រើ​អតិថិជន។ រយៈពេល១ឆ្នាំ អំឡុងពេល​ចាប់​បើក​ដំណើរ​ការណ៍ ធ្វើ​ឲ្យ​ឃី​ង​សឹ​រ៉ូ​ដ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន និង​ជាពិសេស​គឺ​ភ្ញៀវទេសចរ​បរទេស។



អ្នកគ្រប់គ្រង និង​ជា​ម្ចាស់​មណ្ឌល​កម្សាន្ត ឃី​ង​សឹ​រ៉ូ​ដ បាន​និយាយថា រយៈពេល​មួយឆ្នាំ​មកនេះ ឃី​ង​សឹ​រ៉ូ​ដ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បើទោះជា ការរីកចម្រើន​ទាំងនោះ មាន​ភាពយឺត​យ៉ាង ជាង​ការ​រំលឹក​ទុក​យ៉ាងណាក្តី។ លោក លឹម ណាំ អ្នកគ្រប់គ្រង​មណ្ឌល​កម្សាន្ត ឃី​ង​សឹ​រ៉ូ​ដ បាន​ពន្យល់​ពី​ការរីកចម្រើន​ទាំងនោះ មានដូចជា ការបម្រើ​សេវាកម្ម អនាម័យ និង​សង់​ដា​ផលិតផល ដែល​លោក​ខិតខំ​ស្វែងរក ដើម្បី​បំពេញតម្រូវការ​អតិថិជន។

អ្នកគ្រប់គ្រង ឃី​ង​សឹ​រ៉ូ​ដ និង​ជា​ម្ចាស់​ផ្សារ​រាត្រី​អង្គរ ដែល​បាន​ដំណើរ​ការណ៍​រយៈពេល៧ឆ្នាំ​មកហើយ​នោះ លោក លឹម ណាំ បាន​និយាយថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់លោក​ទ​ទួលបាន​ភាពជោគជ័យ​នោះ គឺ​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​ផលិតផល​របស់​យើង​មាន​ភាព​ខុសគេ។ លោក​បន្តថា ក្នុងនោះ​តម្លៃ ក៏​ជា​ចំណុច​សំខាន់​ផងដែរ។

គួរ​បញ្ជាក់ថា ឃី​ង​សឹ​រ៉ូ​ដ អង្គរ មាន​ទីតាំងនៅ​ខាងកើត​រង្វង់​មូល​វឌ្ឍន ក្បែរ​ផ្សារ​ចាស់ ក្រុង​សៀមរាប ដែលជា​ទីប្រជុំជន​ដ៏​សំខាន់ នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ភោជនីយដ្ឋាន ដែលសំខាន់ៗ ក្នុង​មជ្ឈមណ្ឌល​នេះ មាន ហាង​កាហ្វេ Costa, Hard Rock និង The Blue Pumpkin ជាដើម។ ហើយ​ក្នុងនោះ ក៏មាន​ហាង​អាហារ​ខ្មែរ​ជាច្រើន​ផងដែរ។ ភ្ញៀវ​ដែល​ចូល កម្សាន្ត​ក្នុង​ឃី​ង​សឹ​រ៉ូ​ប ៧០ភាគរយ​ជា​បរទេស និង៣០ភាគរយ​ជា​ជនជាតិខ្មែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com