ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​អនុម័ត​លើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​បង្កើត​ក្រុម​មតិ​ភាគតិច​ដោយ​ឯកច្ឆ័ន្ទ
19, Dec 2014 , 11:08 am        
រូបភាព
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋសភា បាន​បើក​អង្គប្រជុំ អនុម័ត​លើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ជំពូក​ទី ១២ ប្រការ ៤៨ ថ្មី​ពីរ ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១០២ លើ១០។ ការអនុម័ត​វិសោធនកម្ម​ប្រការ ៤៨ នេះ ជាការ​ផ្តល់​លទ្ធភាព ឲ្យ​បង្កើត​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ហើយ​ដែលមាន​ប្រធាន​មួយរូប​មាន ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នោះទេ ខណៈ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​វត្តមាន និង​បាន​ថ្លែង​សារ​មួយចំនួន​ផងដែរ។ សម្រាប់​លោក សម រង្ស៊ី និង​លោក កឹម សុខា ការបង្កើត​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ដែល​និយាយ​ពី​បញ្ហា​ប្រទេសជាតិ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​បាន គឺជា​របត់​នយោបាយ​ល្អជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា។

© រក្សាសិទ្ធិដោយ thmeythmey.com