សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​វ័យ១១៣ឆ្នាំ​ប្រាប់​អាថ៌កំបាំង​អាហារ​ប្រាំ​មុខ​ដែល​ធ្វើ​ឲ្យ​គាត់​អាយុ​វែង
19, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

លោក BernardoLaPalloមកពី​ក្រុង Mesa រដ្ឋ Arizona សហរដ្ឋអាមេរិក កើត​នៅ​ឆ្នាំ ១៩០១ ដែលបច្ចុប្បន្ននេះ លោក​មាន​អាយុ  ១១៣ ឆ្នាំ​ហើយ។ ការ​មាន​អាយុ​វែង​គឺ​មិនមែន​ដោយ​ចៃដន្យ​នោះទេ សម្រាប់​លោក​គឺ​ដោយសារតែ​វិន័យ​និង​បំណងប្រាថ្នា​របស់គាត់​ក្នុងការ​រស់នៅ​បានយូរ។លោក​Bernardo មាន​អាថ៌កំបាំង​នៃ​អាហារ​ចំនួន​ប្រាំ​មុខ ដែល​ធ្វើ​ឲ្យ​គាត់ អាច​រស់នៅក្នុង​ជីវិត​មួយ​មន​អាយុ​វែង។ នេះ​បើ​យោងតាម​សារព័ត៌មាន stethnews ។



លោក​Bernardo បាន​អះអាង​ប្រាប់​សារព័ត៌មាន​ខាងលើ​ថា​គាត់​មិនដែល​ឈឺ​សូម្បីតែ​ថ្ងៃមួយ​ក្នុង​មួយ​ឆាកជីវិត​របស់គាត់​ហើយ​គាត់​តែងតែ​ជៀសវាង​ការបរិភោគ​សាច់​ក្រហម​ហើយ​អាហារ​ភាគច្រើន​ដែល​គាត់​ទទួលទាន ជា​ប្រភេទ​ម្ហូបអាហារ​សរីរាង្គ​និង​បន្លែ។

រូបមន្ត​សម្ងាត់​របស់គាត់​គឺ​គាត់​បានទទួល​ពី​ឪពុក​របស់គាត់​ដែលជា​គ្រូពេទ្យ​ម្នាក់​និង​ជា​បុរស​មាន​វិន័យ​ក្នុង​ការរស់នៅ​បំផុត។ ទោះបីជា​លោក​Bernardoមាន​វ័យ ១១៣ ឆ្នាំ​ក៏ដោយ​ក៏​គាត់ នៅតែ​អាច​ទាត់​បាល់ អាន​សៀវភៅ លេង​ហ្គេម​crosswords ឬ​ធ្វើការ​បាន​ធម្មតា។

ខាងក្រោម​នេះ​គឺជា​អាហារ ៥ មុខ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាយុ​វែង៖

ទី១៖ ខ្ទឹមស
ទី២៖ ទឹកឃ្មុំ
ទី៣៖ cinnamon(សំបកឈើ​ម្យ៉ាង)
ទី៤៖ សូកូឡា
ទី៥៖ ប្រេង​អូ​លីវ





© រក្សាសិទ្ធិដោយ thmeythmey.com