ជាតិ
សេដ្ឋកិច្ច
ចម្លាក់​ពី​ស្ពាន់​ខេត្តកណ្តាល​មាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស
20, Dec 2014 , 9:16 am        
រូបភាព
ដោយ:
ខេត្តកណ្តាល បានដាក់​បង្ហាញ​ផលិតផល​ចម្លាក់​ពី​ស្ពាន់ និង​ប្រាក់ លើ​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពីថ្ងៃទី១៤-១៨ កន្លងទៅ។ អ្នកស្រី ឌែ​ន ម៉ាស់ អាយុ ៥៥ឆ្នាំ ប្រធាន​សមាគម​ភូមិ​ចម្លាក់​ប្រាក់​ស្រុក​ពញា​ឭ ខេត្តកណ្តាល បានឱ្យដឹងថា ផលិតផល​ចម្លាក់​នេះ មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវ​ជា​ជនជាតិខ្មែរ និង​ភ្ញៀវ​បរទេស ហើ​ក៏​មានការ​កុំម៉ង់​ទិញ​ជា​បន្តបន្ទាប់​ផងដែរ។ក្រៅពីនេះ​អ្នកស្រី​មាន​ម៉ូយ​ជាប្រចាំ​នៅ​ប្រទេស​ថៃ នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប។



អ្នកស្រី​ពន្យល់​ទៀតថា ដោយសារតែ​វត្ថុធាតុដើម​ប្រាក់​មាន​តំលៃ​ខ្ពស់​ពេក​ហើយ​បើ​អ្នកស្រី​យកប្រាក់​សុទ្ធ​មក​ឆ្លាក់​តែម្តង នោះ​ផលិតផល​សម្រេច​នឹង​រឹតតែ​មាន​តំលៃ​ខ្ពស់​វា​នឹង​មិនអាច​ចរាចរ​នៅលើ​ទីផ្សារ​នោះទេ។ ដូច្នេះ​អ្នកស្រី​បាន​ជ្រើស​យក​វត្ថុធាតុដើម​ជា​ស្ពាន់​មក​ឆ្លាក់​ជំនួស ហើយ​ស្រោបប្រាក់​ពី​ខាងក្រៅ ធ្វើ​ដូច្នេះ​ទើប​ផលិតផល​សម្រេច​អាច​ចរាចរ​នៅលើ​ទីផ្សារ​បាន​ដោយមាន​តំលៃ​សមរម្យ។

សូម​អញ្ជើញ​ទស្សនា​រូបភាព​មួយចំនួន​ដូចតទៅ៖




































© រក្សាសិទ្ធិដោយ thmeythmey.com