ជាតិ
រូបត្លុក
មិនមែន​មានតែ​មន្ត្រី​ខ្មោច​ទេ មន្ត្រី​រស់​ក៏​ខ្ជះខ្ជាយ​លុយ​រដ្ឋ​ដែរ
24, Aug 2020 , 7:59 am        
រូបភាព
ដោយ:
«សន្សំសំចៃ​គឺ​ស្នេហា​ជាតិ»។ ឃ្លា​នេះ​ធ្លាប់​ត្រូវបាន​ទន្ទេញ​ចាំមាត់​ដោយ​ប្រជាជន​ខ្មែរ​នៅក្នុង​ទស្សវត្សរ៍១៩៨០។ វា​ក៏​ជា​ទិស​ស្លោ​កមួយ​ក្នុងចំណោម​ទិស​ស្លោក​អប់រំ បណ្តុះគំនិត​ស្រឡាញ់ជាតិ​ជាច្រើន​ដែល​ប្រជាជន​ខ្មែរ​ក្នុងសម័យ​កំ​ម្មុយ​នី​ស្ត​បានឃើញ និង​បាន​សរសេរ​ដាក់​តាម​ផ្ទះ និង​កន្លែងធ្វើការ​ទៀត​ផង។



បច្ចុប្បន្ន​រដ្ឋ​ក៏​មិនទាន់មាន​ថវិកា​ច្រើន​ដែរ ប៉ុន្តែ​ការបណ្តុះ​គំនិត​អោយ​ប្រជាជន និង​មន្ត្រី​សន្សំសំចៃ និង​ថែទាំ​សម្បត្តិ​សាធារណៈ គឺ​មិនមាន​ឡើយ។ មន្ត្រី​គិតថា សម្ភារ និង​សម្បត្តិ​ដែល​ពួកគេ​ប្រើប្រាស់​នៅក្នុង​ការិយាល័យ នៅ​ក្នុង​ស្ថាប័ន គឺជា​កម្មសិទ្ធិ​របស់រ​ដ្ឋ​សុទ្ធសាធ។ ម្លោះ​ហើយ ពួកគេ​បើក​ម៉ាស៊ីនត្រជាក់​ចោល បើកភ្លើង​ចោល ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ប្រើប្រាស់​សម្ភារខ្ជះខ្ជាយ​ជាដើម។

តាមពិត ពួកគេ​ភ្លេច​គិតថា សម្បត្តិ​របស់​រដ្ឋ គឺជា​ញើស​ឈាម និង​ជា​សម្បត្តិ​របស់​ពួកគេ​ទៅវិញ​ទេ។ ម្យ៉ាងវិញទៀត ពួកគេ​ភ្លេច​គិតថា ប្រសិនជា​ពួកគេ​បាន​ជួយ​សន្សំសំចៃ​ធ្វើអោយ​រដ្ឋ​បន្ថយ​ចំណាយ ហើយ​បង្កើន​​ចំណូល​នោះ ពួកគេ​នឹង​ឆាប់​បានទទួល​ប្រាក់ខែ​ច្រើន​តាម​ដែល​ពួកគេ​បាន​ស្រមៃ​ចង់បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com