ជាតិ
សេដ្ឋកិច្ច
​​​ទឹ​ក​ប្រា​ក់​១​៥​៦​៧​លា​​ន​​ដុ​ល្លា​រ​​ត្រូ​វ​បា​ន​​​ចុះ​ហ​ត្ថ​លេ​ខា​​​នា​ឱ​កា​ស​​​ពិ​ព័​រ​ណ៍​​​ពា​ណិ​ជ្ជ​ក​ម្ម​​​លើ​ក​​​ទី​៩​​​​​
22, Dec 2014 , 11:53 am        
រូបភាព
ពិព័រណ៍​ផលិតផល​នាំចេញ-នាំចូល​និង​ខេត្ត១ផលិតផល១កម្ពុជា​លើក​ទី៩បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី១៨ខែធ្នូ​កន្លងទៅ។នា​អំឡុង​នៃ​ការតាំងពិព័រណ៍​នេះ​ទឹកប្រាក់​វិនិយោគ​ចំនួន១៥៦៧លាន​ដុល្លារ​ត្រូវ​ចុះកិច្ចសន្យា។នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ​សុវណ្ណ​អគ្គនាយក​នៃ​នាយកដ្ឋាន​ជំរុញ​ពានិជ្ជកម្ម។



ពិព័រណ៍​ផលិតផល​នាំចេញ-នាំចូល​និង​ខេត្ត១ផលិតផល១កម្ពុជា​លើក​ទី៩មាន​សហគ្រាស​ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ចំនួន២៦៨ចូលរួម​និង​មាន​ស្តង់​ពិព័រណ៍​ទំនិញ​និង​សេវាកម្ម​ចំនួន៣២៩មានការ​ថយចុះ​បើ​ធៀប​នឹង​ព័រ​ណ៍​លើក​ទី៨កាលពី​ឆ្នាំ២០១៣ មាន​ក្រុមហ៊ុន៣៤៩មកពី១៧ប្រទេស​ចូលរួម​ស្តង់​លក់ទំនិញ​ចំនួន៤១៧និង​ទឹកប្រាក់​វិនិយោគ​ជិត១២០លាន​ដុល្លារ​ត្រូវបាន​ចុះកិច្ចសន្យា៕



© រក្សាសិទ្ធិដោយ thmeythmey.com