ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ភ្នំ​ហ៊្វូ​ជី»ត្រូវ​បាន​​ឆ្លាក់​​នៅ​លើ​​ជញ្ជាំង​​ផ្ទះ​​លោក​ ប៊ុន សំបូរ ​អ្នក​បក​ប្រែរបស់​សម្តេច ហ៊ុន សែន
22, Dec 2014 , 4:24 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន​ជប៉ុន​បាន​ឆ្លាក់​រូប​ភ្នំ​ហ៊្វូជី(ភ្នំ​ដែល​ល្បីល្បាញ​នៅ​ប្រទេស​ជប៉ុន)នៅលើ​ជញ្ជាំង​គេហដ្ឋាន​លោក ប៊ុន សំបូរ អ្នកបកប្រែ​ភាសា​អង់គ្លេស​ផ្ទាល់​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាធម្មតា រូបចម្លាក់​ភ្នំ​ហ៊្វូ​ជី​នៅលើ​ជញ្ជាំង​គេហដ្ឋាន​របស់លោក ប៊ុន សំបូរ ដែល​សព្វថ្ងៃ លោក​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែរនោះ មានតម្លៃ៣ម៉ឺន​ដុល្លារ​អាមេរិក។



ប៉ុន្តែ ក្រុមហ៊ុន​ជប៉ុន​មិន​យក​កម្រៃ​ពី​លោក ប៊ុន សំបូរ ទេ ពីព្រោះ នេះ​គឺជា​ការ​ឆ្លាក់​បង្ហាញ​លើក​ទី១នៅក្នុង​ប្រទេស​កម្ពុជា និង​ក៏ជាការ​ធ្វើ​ទីផ្សារ​ផងដែរ។ លោក ប៊ុន សំបូរ បាន​ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗថា លោក​មាន​អារម្មណ៍​ដក់​ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ម្ហូបអាហារ​ជប៉ុន​យ៉ាងខ្លាំង ដូច្នេះហើយ​ទើប​លោក​អនុញ្ញាតអោយ​មានការ​ឆ្លាក់​រូប​ភ្នំ​ហ៊្វូ​ជី​នៅលើ​ជញ្ជាំង​គេហដ្ឋាន​របស់លោក។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក ប៊ុន សំបូរ អ្នកបកប្រែ​ភាសា​អង់គ្លេស​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី៕ ទំនាក់ទំនង​ឆ្លាក់ និង​សាងសង់៖ លោក Imahashi Takayuki, 012 56 66 77 ។ 
មានសំឡេង




© រក្សាសិទ្ធិដោយ thmeythmey.com