អន្តរជាតិ
ការវាយប្រហារ៣ដង​ជាប់​គ្នា​នៅ​បារាំង​អាចជា​ប់​ពាក់ព័ន្ធ​ករណី​ភេរវកម្ម
23, Dec 2014 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្ត​​មួយគ្រឿង​បាន​បោល​សម្រុក​ចូលក្នុង​ហាង​លក់​របស់របរ​សម្រាប់​បុណ្យ​ណូអែល នៅក្នុង​ប្រ ទេស​បារាំង​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​បាន​បណ្តាលអោយ​មនុស្ស​យ៉ាងតិច ១០នាក់​រងរបួស។ ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ការវាយប្រហា​រលើ​ក​ទី៣ប្រឆាំងនឹង​ប្រជាជន​ស៊ីវិល​ក្នុង​រយៈពេល​បី​ថ្ងៃ។



ស្តាប់សំឡេង


កាលពី​ម្សិលមិញ​នេះ មានការ​វាយប្រហារ​មួយ​លើ​ហាង​លក់​របស់របរ​សម្រាប់​បុណ្យ Christmas នៅ ក្នុង​ទីក្រុង Nantes ប្រទេស​បារាំង។ រថយន្ត​មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​សំដៅ​ចូលក្នុង​ហាង​នោះ  និង​បាន​បណ្តាលអោយ​មនុស្ស​យ៉ាងតិច១០នាក់​រងរបួស។ បើតាម​ការ​អោយដឹងពី​អាជ្ញាធរ យ៉ាងហោចណាស់ មនុស្ស​បួន​នាក់​រងរបួស​ធ្ងន់ ដោយសារ​ការវាយប្រហា​រ​នេះ។ ហេតុការណ៍​វាយប្រហារ​នេះ កើតឡើង នៅ​ម៉ោង​ប្រហែល៧យប់​ថ្ងៃ​ចន្ទ នៅក្នុង​តំបន់​ដែលមាន​មនុស្ស​កុះករ​កំពុង​ទិញ​របស់របរ​សម្រាប់​ថ្ងៃ Christmas។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ ជនបង្ក​បាន​បន្ថែម​ល្បឿន​រថយន្ត​យ៉ាង លឿន​សំដៅទៅ​កន្លែង​ហាង​ដែលមាន​មនុស្ស​ប្រមូលផ្តុំ​គ្នាច្រើន ក្រោយ​បើក​បុក​ប្រជាជន​ហើយ​នោះ ជនបង្ក​បាន​ចាក់​ខ្លួនឯង​ជាច្រើន​កាំបិត​រហូត​របួសធ្ងន់​ធ្ង​រ។ ក្រោយ​ករណី​វាយប្រហារ​កើតឡើង ការស៊ើបអង្កេត​បានកើត​ឡើង​ភ្លាម​ដែរ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនបង្ក​ហេតុ។ បើតាម​អាជ្ញាធរ​ក្នុង​តំបន់ ករណី​វាយប្រហារ​លើក​នេះ ជា ករណី​លើក​ទី​បី​ហើយ ដោយ​បុគ្គល​ប្រឆាំង​ជន​ស៊ីវិល និង​កងកម្លាំង​សន្តិសុខ​នៅ​ប្រទេស​បារាំង ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមក។ បើទោះជា​មានការ​វាយប្រហា​រជាប់ៗគ្នា​ក៏ដោយ ក៏​អាជ្ញាធរ​បារាំង​បានចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​បកស្រាយ​ថា ការវាយប្រហារ​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ករណី​ភេរវកម្ម​នោះឡើយ។

តាមពិតទៅ​គេ​សង្ស័យថា​ការវាយប្រហារ​នេះ អាចជា​ករណី​ភេរវកម្ម ដោយ​បញ្ហា​នេះ​កើតមានឡើង​ស្របពេល​ដែល​គេ​បង្ហាញ​ទិន្នន័យ​ថា​ជនជាតិ​បារាំង​ដែល​ឆ្លងដែន​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ច្រើន​បើ​ប្រៀបធៀប​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក។

កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​Dijon ប្រទេស​បារាំង​មាន​ករណី​បើករថយន្ត​បុក​រះ​ជន​ស៊ីវិល​នៅតាម​ផ្លូវ ដែល​បាន​បណ្តាលអោយ​មនុស្ស​ប្រហែល១០នាក់​រងរបួស ប៉ុន្តែ​អ្នកបើកបរ​នោះ​ត្រូវបាន​គេ​អះអាងថា មាន​បញ្ហា​ខួរក្បាល​មិនមែន​ភេរវជន​រដ្ឋ​ឥស្លាម​នោះឡើយ។ ចំណែក​កាលពី​ថ្ងៃ​សៅរ៍ ក៏មាន​ករណី​វាយប្រហារ​មួយ​កើតឡើង​ដែរ ដោយ​ជន​ម្នាក់​បាន​ប្រើប្រាស់​កាំបិត​ចាក់​ក្រុម​សន្តិសុខ បណ្តាលអោយមាន​មនុស្ស៣នាក់​រងរបួស​ថែម​ទៀតផង។ យ៉ាងណាក៏ដោយ ករណី​វាយប្រហារ​ពីរដង ជនបង្ករ​សុទ្ធតែ​ប្រើប្រាស់​ភាសា​ឥស្លាម​មុ​ប៧ប​បប៧ន​នឹង​ចាប់ផ្តើម​វាយប្រហារ។

ចំណែក​រដ្ឋាភិបាល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានបង្ហាញ​ក្តីបារម្ភ និង​បញ្ជា​អោយ​នាយករដ្ឋមន្ត្រី​របស់លោក ចាត់ចែង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ជជែក​ពិភាក្សា​ពី​ករណី​វាយប្រហារ​និង​ស្វែង​វិធានការ​ទប់ស្កាត់​ក្រែង​អាចមាន​ករណី​វាយប្រហារ​ដោយ​ក្រុម​ភេរវជន​កើតមានឡើង៕



© រក្សាសិទ្ធិដោយ thmeythmey.com