ព័ត៍មានសុខភាព
សុខភាព៖ ជំងឺ កុមារ ស្លាប់​ទាន់ហន់
07, Jan 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​កុមារ​ស្លាប់​ទាន់ហន់ ដែល​ភាសា​អង់គ្លេស​ហៅថា Sudden Infant Death Syndrom (SIDS) គឺជា​ជំងឺ​មួយ ដែល​អាចធ្វើ​ឲ្យ​កុមារ​ស្លាប់ភ្លាមៗ នៅ​អំឡុងពេល​គេង។ ជាក់ស្ដែង អ្នក​បាន​បង្កើត​ទារក​តូច​មួយ​ដែល​ស្អាត សុខភាព​ល្អ ហើយ​រឹងមាំ អ្នក​តែង​ព្យាយាម​ថែរក្សា​ពួកគេ​បាន​យ៉ាង​ខ្ជាប់ខ្ជួន។ នៅពេល​ពួកគេ​ឈឺ អ្នក​ដាក់​ពួកគេ​ឲ្យ​គេង ក្នុង​គោលបំណង ចង់​ឲ្យ​ពួកគេ​ឆាប់​បានជា​សះស្បើយ។ ប៉ុន្ដែ ដោយ​អ្នក​មិនបាន​ដឹង​អំពី​ស្ថានភាព​របស់​ទារក ឲ្យ​បាន​ច្បាស់ នៅពេល​អ្នក​ភ្ញាក់ឡើង អ្នក​បែរជា​ឃើញ​ទារក​ដេក​ស្ដូកស្ដឹង គ្មាន​ដកដង្ហើម។ រំពេច​នោះ ភាព​សោកសៅ​នឹង​កើតមានឡើង​ភ្លាម។ តើ​អ្នក​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​មាន​ហេតុការណ៍​បែបនេះ កើតមានឡើង?



ខាងក្រោម​នេះ គឺជា​ហេតុផលខ្លះៗ និង​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​គួរ​ជៀសវាង ទាក់ទង​ទៅនឹង បញ្ហា​ជំងឺ​កុមារ​ស្លាប់​ទាន់ហន់ បែបនេះ  ដូចជា ៖

ដាក់​កុមារ​ឲ្យ​ដេក​ផ្ងារ ឲ្យ​បាន​ស្រួល
    ឲ្យ​ទារក​ជៀស​ឲ្យ​ផុតពី​ផ្សែង​បារី ដោយ ៖
        -សូមកុំ​ជក់បារី ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ
        -ការពារ​កុំ​ឲ្យ​នរណាម្នាក់ ជក់បារី​ជិត​ទារក
        -សូមកុំ​ជក់បារី​ក្នុង​ឡាន ឬ​ក្នុង​បន្ទប់ បើ​ទារ​កនៅ​ជាមួយ​អ្នក
        -ដាក់​ឲ្យ​ទារក​គេង​ជាមួយ​អ្នកជា​និ​ច្វ រៀងរាល់​យប់
        -ទីកន្លែង​ល្អ ហើយ​សុវត្ថិភាព​សម្រាប់​ទារក គឺ​នៅ​ជិត​គ្រែ​ដែល​អ្នក​គេង ជាពិសេស​នៅពេល​យប់
        -សូមកុំ​ដាក់​ទារក​ឲ្យ​គេង​លើ​គ្រែ ជាមួយ​អ្នក​ឲ្យ​សោះ ប្រសិនបើ​អ្នក គឺជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ជក់បារី
        -គួរ​ការពារ​កុំ​ឲ្យ​មាន​អ្វី គ្រប​លើ​មុខ​ទារក​ឲ្យ​សោះ  នៅពេលដែល​ពួកគេ​គេង
        -ជាការ​ប្រសើរ សូមកុំ​ដាក់​ទារក​ឲ្យ​គេង​លើ​គ្រែ តែមួយ​ជាមួយ​អ្នក​ឲ្យ​សោះ។
    អ្នក​ដែល​ស្រវឹង មមើរ​មមាយ សូមកុំ​ឲ្យ​ដេក​ជិត​ទារក ព្រោះ​ពួកគេ​អាច​នឹង​គេង​ប៉ះ ឬ​សង្កត់​ទារក ដោយ​មិនដឹង​ខ្លួន៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com