ពីនេះ ពីនោះ
អន្តរជាតិ
វត្ថុ១០យ៉ាង​ដែលមាន​តម្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក
23, Dec 2014 , 8:00 pm        
រូបភាព
ដោយ:

សម្រាប់​មនុស្ស​ដែលជា​អ្នកមាន​ប្រាក់​ច្រើន​មហាសាល ហើយ​ពួកគេ​មានអ្វីៗគ្រប់យ៉ាង​អស់ហើយ​នោះ ពួកគេ​ប្រាកដជា​មិន​ចង់បាន​របស់របរ​អ្វី​ពី​អ្នក​ដទៃទៀត​នោះទេ។ ប៉ុន្តែ​នៅមាន​វត្ថុ ១០ យ៉ាង​ទៀត ដែល​សក្ដិសម​សម្រាប់ធ្វើ​ជា​កាដូ ដល់​មហាសេដ្ឋី​ទាំងនោះ។



យោងតាម​គេហទំព័រ futureofDubaiបាន​ផ្សាយ​ថា មាន​វត្ថុ ១០ យ៉ាង​សម្រាប់​ធ្វើជា​កាដូ​ដែល​អ្នក​មិន​ធ្លាប់ និង​មិន​ងាយ​ទទួលបាន។ កាដូ​ទាំងនោះ​គឺ៖

ទី១៖ ទូក​សម្រាប់​ជិះ​កម្សាន្ត ស្រោម​មាស និង​ផ្លា​ទីន ទម្ងន់ ១០ ម៉ឺន​គីឡូក្រាម ហើយ​មានតម្លៃ​សរុប ៤,៥ ពាន់​លាន​ដុល្លារ។
ទី២៖ ផ្ទះ​Antilliaតម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​នៅ​កណ្ដាល​ទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា ដែលជា​កម្មសិទ្ធិ​របស់​មហា​ដ្ឋី MukeshAmbani ។
ទី៣៖ FleurBurger គឺជា​ប៊័រ​ហ្គឺ​ដែល​ថ្លៃ​ជាងគេ​បំផុត​រហូតដល់ ៥០០០ ដុល្លារ។
ទី៤៖ ទូរ​សព្ទ iPhone 5 ពណ៌​ខ្មៅ​ស្រោប​ពេជ្រ តម្លៃ ១៥ លាន​ដុល្លារ។
ទី៥៖ រថយន្ត Ferrari 250 GTO តម្លៃ ៥២ លាន​ដុល្លារ។
ទី៦៖ រូបគំនូ លេខ ៥ ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ ១៩៤៨ មានតម្លៃ ១៤០ លាន​ដុល្លារ។
ទី៧៖ ប័ណ្ណ​ម្ចាស់​ទីតាំង​ចត​រថយន្ត​នៅក្នុង​តំបន់ Manhattan ស្ថិតក្នុង​បុរី​ញូវយ៉ក ដែលមាន​តម្លៃ ១ លាន​ដុល្លារ។
ទី៨៖ សំបុត្រ​ស្នាក់នៅ​សណ្ឋាគារ Royal Penthouse Suite ដែលមាន​តម្លៃ ៨៣២០០ ដុល្លារ​ក្នុង​មួយ​យប់។
ទី៩៖ គ្រាប់ពេជ្រ​ពណ៌​ខៀវ Chopard Blue Diamond តម្លៃ ១៦,២៦ លាន​ដុល្លារ។
ទី១០៖ ទូរទស្សន៍​ម៉ាក PrestigesHDSupereme Rose Edition តម្លៃ ២,២៣ លាន​ដុល្លារ​អាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com