ជាតិ
ពិភពតារា៖ ហ្វី​ហ្វី ជាប់​ជាតា​រា​សិច​ស៊ី​បន្ទាប់ពី សេង សូ​ណា
24, Dec 2014 , 10:37 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​សម្តែង​និង​ជា​ពិធី​ការិនី​ដ៏​ស្រស់​សោភា សាច់​សខ្ចី​ដូច​បណ្តូលចេក កញ្ញា ហ្វី​ហ្វី ដែល​កន្លងមក នាង​បាន​បញ្ចេញ​រូបថត​សិច​ស៊ី ដោយ​បង្ហាញ​គល់​សុដន់ និង​សាច់​ភ្លៅ​ខ្ចី ព្រមទាំង​រន្ធ​ផ្ជិ​ត ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ដែល​នាំ​ឲ្យ​មានការ​លើកឡើងថា ហ្វី​ហ្វី ជាប់​ជាតា​រា​សិច​ស៊ី​ប្រចាំឆ្នាំ២០១៤ បន្ទាប់ពី​នាង សេង សូ​ណា ។



តារា​សម្តែង​វ័យក្មេង ហ្វី​ហ្វី ត្បិតតែ​មួយរយៈ​មុននេះ នាង​ហាក់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​បន្តិច ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ក៏​ស្រាប់តែ​លេច​វត្តមាន​របស់​នាង​សារជាថ្មី​ជាមួយនឹង​ភាព​ភ្ញាក់ផ្អើល ដល់​ទស្សនិកជន​អ្នកគាំទ្រ និង​ស្រទាប់​យុវវ័យ ជុំវិញ​ការបញ្ចេញ​រូបថត​សិច​ស៊ី​គួរ​ឲ្យ​គ្រឺត​ខ្នាញ់ បញ្ចេញ​ដើមទ្រូង​មូល​ក្បំ បង្អួត​គេឯង ដើម្បី​ទាមទារ​ចំណាប់អារម្មណ៍ និង​ការគាំទ្រ​បន្ថែម​ពី​ទស្សនិកជន ដែល​នាំ​ឲ្យ​មានការ​លើកឡើងថា ហ្វី​ហ្វី ជាប់​ជាតា​រា​សិច​ស៊ី​ប្រចាំឆ្នាំ បន្ទាប់ពី​នាង សេង សូ​ណា ។

នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​កញ្ញា ហ្វី​ហ្វី គេ​បាន​ប្រទះឃើញ នាង​បញ្ចេញ​រូបថត​ជាច្រើន​សន្លឹក សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី​ធ្វើ​ឲ្យប្រុសៗលង់​នឹង​សម្រស់​នាង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តាមរយៈ​នៃ​រូបភាព​បញ្ចេញ​ដើមទ្រូង និង​សាច់​គល់ភ្លៅ​សខ្ចី ២-៣ សន្លឹក​ពី​សំណាក់ ហ្វី​ហ្វី នាពេលនេះ ក៏​មានការ​លើកឡើងថា តារា​រូបនេះ កំពុងតែ​បង្ហាញ​ពី​មហិច្ឆតា ដោយ​ការយក​សម្រស់​ជា​ថ្នូរ​នឹង​ភាព​ល្បីឈ្មោះ កាន់តែខ្លាំង ក្នុង​អាជីព​ជា​អ្នកសិល្បៈ។

ជុំវិញ​ការបញ្ចេញ​ដើមទ្រូង បង្ហាញ​ភាព​សិច​ស៊ី ដើម្បី​ស្វែងរក​ភាព​ទាក់ទាញ ដោយ​មិន​ខ្លាច​ការរិះគន់ ពី​សំណាក់​មហាជន ពន្លក​តារា​ជំនាន់​ថ្មី ហ្វី​ហ្វី ពេលនេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន អ្នក​គាំ​ចោទ​ជា​សំណួរ​ថា តើ​នេះ​អាចជា​ចេតនា របស់ ហ្វី​ហ្វី ដើម្បី ទាញ​ការចាប់អារម្មណ៍​ពី​មហាជន ឬមួយ​ដើម្បី ទាក់ទាញ​ចិត្ត​កន្លង់ អ្នកមាន​ទ្រព្យ​ឲ្យ​លង់​ស្នេហ៍​លើ​រូបនាង? ឯ​ខ្លះទៀត​បានលើកឡើង​ដែរ​ថា ឬមួយ​នាង​ចង់​ប្រជែង យក​តំណែង​សិច​ស៊ី​ពី សេង សូ​ណា?

ទោះជា​យ៉ាងណាក្តី មកទល់ពេលនេះ តារាចម្រៀង​ស្រី​វ័យក្មេង សម្ញែង​ដើមទ្រូង កញ្ញា ហ្វី​ហ្វី បាន​ត្រឹម​មហាជន​ឲ្យ​តំណែង​ថា ជាតា​រា​សិច​ស៊ី​លំដាប់​ទី២ បន្ទាប់ពី សេង សូ​ណា ប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com