ជាតិ
រូបត្លុក
ដុល្លារ ​ធ្វើ​​ឲ្យ​​មនុស្ស ​​ខ្វាក់​
15, Apr 2016 , 7:39 pm        
រូបភាព
ដោយ:
មនុស្ស​ត្រូវការ​រស់ វា​ជា​កត្តា​សត្យានុម័ត។ ប៉ុន្តែ​ថា តើគេ​​ត្រូវ​រស់​ដោយ​សេចក្តីថ្លៃថ្នូរ ដោយ​កិត្តិយស ឬដោយ​ធ្វើ​អោយគេ​ក្តៅក្រហាយដោយសារខ្លួន ដោយគេជេរ​ប្រទេច​ផ្តាសា?​ វាគឺ​ជាជំរើស​របស់​បុគ្គល​ម្នាក់ៗ ។

 
ជម្រើស​​កាន់តែ​ពិបាក​ថែមទៀត សម្រាប់​មន្ត្រី​ដែល​មាន​ដំណែង​ធំ​​ស្ថិត​ក្នុង​​កម្រិត​​នៃ​អ្នក​ធ្វើ​សេចក្តី​សម្រេច​​ចិត្ត​​ ដែល​​តាម​​ទ្រឹស្តី​ ត្រូវ​​បម្រើ​​ពលរដ្ឋ​ បម្រើ​ជាតិ និង​​បម្រើ​​ប្រយោជន៍​​សាធារណៈនោះ​​។


នៅ​កម្ពុជា​​សព្វ​​ថ្ងៃ មន្ត្រី​​ថ្នាក់​ធំ​​ត្រូវ​បាន​​ពលរដ្ឋ​​រិះគន់​ថា ​ពួកគេ​​បាន​​ប្រើប្រាស់​​តួនាទី​​ដើម្បី​​កេង​​យក​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ និង​​បក្សពួក​​របស់​​ខ្លួន​ ដោយ​មិន​បាន​​ខ្វល់​​ខ្វាយ​ពី​​​ទុក្ខ​លំបាក​​របស់​​ពលរដ្ឋ​​ដែល​ជា​អ្នក​បោះ​ឆ្នោត​​ឲ្យ​​ពួកគេ​នោះ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com