ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ អ្នកមាន​ថ្លៃថ្នូរ អ្នកក្រ​ថោកទាប?
25, Dec 2014 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ៖ អ្នកមាន​ថ្លៃថ្នូរ អ្នកក្រ​ថោកទាប?



           (បទ​ពាក្យ​ប្រាំបួន)


អ្នកមាន​លុយ​មាន​សក្ដិ​យស​មានអំណាច    
គេ​ថា​អាច​ចង់បាន​អ្វី​តាម​ប្រាថ្នា
ដំឡើង​អំ​នួតថា​​ខ្លួន​ពិត​អស្ចារ្យ       
ក្នុង​លោកា​ខ្លួន​ថ្លៃថ្នូរ​អភិជន ។

ឯ​អ្នក​គ្មាន​លុយ​កំសត់​ទីទ័លក្រ     
គិត​មិនល្អ​ថា​កើតមក​រង​ទុក្ខ​ធ្ងន់
គ្មាន​កិត្តិយស​ថោកទាប​រង​ទារុណ     
កាយ​ទោ​រទន់​ក្រាប​សំពះ​អ្នកមាន​ទ្រព្យ ។

តើ​ថ្លៃថ្នូរ​ឬ​ថោកទាប​មកពី​អ្វី?     
ជន​ប្រុស​ស្រី​អ្នកបែងចែក​ឬ​ទម្លាប់
ឲ្យ​តែ​ក្រ​ច្រើន​អន់ថយ​មិនមាន​ភ័ព្វ    
អ្នកមាន​ទ្រព្យ​ពិតជា​គាប់ប្រសើរឬ?

ទេ​បើតាម​ការពិត​នៃ​ធម្មជាតិ       
បង្ហាញ​លាត​ថា​ថ្លៃថ្នូរ​ថោកទាប​គឺ
 មកពី​ទង្វើ​សត្វលោក​ជា​ពន្លឺ       
តែង​បំភ្លឺ​ប្រាប់ថា​ល្អ​និង​អាក្រក់ ៕

និពន្ធ​ដោយ ជា ធី​រិ​ទ្ធ



© រក្សាសិទ្ធិដោយ thmeythmey.com