សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​កាណាដា​ម្នាក់​ជាប់គុក៩០ថ្ងៃ​ដោយសារ​ជួយ​កូន​ទា​ឆ្លងថ្នល់ ប៉ុន្តែ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់
25, Dec 2014 , 7:45 pm        
រូបភាព
ដោយ:
ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ៩០ថ្ងៃ ពីបទ​បង្ក​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ កាលពី​ឆ្នាំ ២០១០នៅពេលដែល​នាង​បាន​បញ្ឈប់រថយន្ត​រប​ស់​នាង​នៅលើ​ផ្លូវ​មួយ​ទីក្រុង​កេ​ប៊ិច ប្រទេស​កាណាដា ដើម្បី​ជួយ​កូន​ទា​មួយ​ហ្វូង​ឲ្យ​ឆ្លងកាត់​ផ្លូវ​នោះ។



យោងតាម​ការផ្សាយ​រប​ស់កា​សែត New york post កញ្ញា Emma Czornobajត្រូវបាន​តុលាការ​ផ្តន្ទាទោស ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​ចំនួន​ពីរ​ផ្សេងគ្នា ទីមួយ​គឺ​ជាប់ចោទ​ពីបទ​ធ្វេសប្រហែស​និង​ទី២ គឺ​ការបើកបរ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បណ្តាលឱ្យ​មនុស្ស​ស្លាប់។

បើតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ កញ្ញា​Czornobajបាន​បញ្ឈប់រថយន្តរ​បស់​នាង​ជាបន្ទាន់​នៅពេលដែល​នាង​កំពុង​បើកបរ​លើផ្លូវ​នៅពេលដែល​នាង​បានឃើញ​កូន​ទា​កំពុង​ឆ្លងកាត់​ផ្លូវ ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង Montreal ។

ក្រោយពេល​នាង​ឈប់​រថយន្ត​នោះ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ដែល​បើក​ពីក្រោយ​រថយន្ត​របស់​នា​ង បាន​បុក​រថយន្ត​នាង​ពីក្រោយ ហើយ​បាន​បណ្ដាល​ឲ្យ បុរស​អាយុ ៥០ឆ្នាំ​ម្នាក់ ជា​អ្នកបើកបរ​ម៉ូតូ​និង​កូនស្រី​អាយុ១៦ឆ្នាំ​របស់គាត់​ម្នាក់ទៀត​ក៏បាន​ស្លាប់ភ្លាមៗដែរ។

នៅក្នុង​ពេលដែល កញ្ញា Czornobajផ្ដល់​សក្ខីកម្ម​ក្នុងអំឡុងពេល​ការកាត់ទោស​នោះ នាង​បាន​និយាយថា៖«ខ្ញុំ​គ្រាន់តែ​ចង់​ចាប់យក​កូន​ទា​ទាំងអស់នេះ រួចហើយ​ដាក់​ពួកវា​នៅក្នុង​រថយន្ត​របស់ខ្ញុំ​តែប៉ុណ្ណោះ​ព្រោះ​វា​គួរ​ឲ្យ​ស្រលាញ់​ណាស់។ខ្ញុំ​ដឹងថា​វា​គឺជា​កំហុស​របស់ខ្ញុំ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់»។

ក្រោយពី​ពេល​សាកសួរ​រួច ព្រះរាជអាជ្ញា​បានសម្រេច​ដាក់ទោស​នាង ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំបួន​ខែ។កញ្ញា​Czornobajក៏បាន​តុលាការ​ផ្តន្ទា​ទោសពិន័យ​មិន​ឲ្យ​ទទួល​សេវា​ពី​សហគមន៍​ដែល​នាង​រស់នៅ ចំនួន ២៤០ ម៉ោង​និង​ហាមឃាត់​មិនឱ្យ​នាង​បើកបរ​ក្នុង​រយៈពេល ១០ឆ្នាំ​ថែម​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com