តើ​ពាក្យ «ផ្សា, ផ្សារ»មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «ផ្សា, ផ្សារ»មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
26, Dec 2014 , 8:03 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ



តើ​ពាក្យ «ផ្សា, ផ្សារ»មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
១. ពាក្យ «ផ្សា» មានន័យថា ឈឺចាប់​ពើត​រោលរាល, របួស, ដាច់, រលាត់។ ឧទាហរណ៍៖ ផ្សាខ្លោច ឬ​ខ្លោចផ្សា, កើត​ទុក​ឈឺចាប់​ខ្លោចផ្សា​ក្នុង​ចិត្ត។ ល។ 

ទី២.
ពាក្យ «ផ្សារ» មានន័យថា ទីប្រជុំ​លក់​ទិញ​របស់ផ្សេងៗ គឺ​ប្រជុំ​ផ្ទះ ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ។ ឧទាហរណ៍៖ ផ្សារ​ស្តុកស្តម្ភ និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា។ មួយវិញទៀត​មានន័យថា ភ្ជាប់​ភ្ជិត​ដោយ​ទឹកបន្សារ។ ឧទាហរណ៍៖ ផ្សារឆ្នាំង​ស្ពាន់, ផ្សារ​ដែក។ ល៕  

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com