ជាតិ
សង្គមជាតិ
អ្នករាជការ​ដែល​ទទួល​ប្រាក់​ចូលនិវត្តន៍​មាន​ជាង ៣សែន​នាក់
26, Dec 2014 , 8:06 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អតីតមន្ត្រី​រាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមមាន ប៉ូលីស ទាហាន ដែល​ត្រូវ​កំពុង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍​ពីរ​ដ្ឋ​មាន​ចំនួន​ជាង ៣សែន​នាក់។ នេះ​បើតាម​ការ បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង្ស សូត។


បន្ទាប់ពី​ជំនួប​ជាមួយ​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា នា​រសៀល​ថ្ងៃទី២៥ ធ្នូ​ម្សិមិញនេះ លោក វង្ស សូត បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា មន្ត្រីរាជការ​ទាំងអស់​ជាង ៣សែន​នាក់ ដែល​កំពុង​ទទួល​ប្រាក់​ចូលនិវត្តន៍​ពី​ក្រសួង​សង្គមកិច្ច។

លោក​បញ្ជាក់ថា៖«អតីតមន្ត្រី​រាជ​ស៊ីវិល​ជាង ៩ម៉ឺន​នាក់ អតីត​កម្លាំងប្រដាប់អាវុធ មានន័យថា ប៉ូលីស ទាហាន​មាន​ជាង ៩ម៉ឺន​នាក់ និង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១៧៥ពាន់​នាក់ បូក​សរុបទៅ ប្រហែលជា ៣សែន​ជាង​នាក់​កំពុង​ទទួល​ប្រាក់​ពី​ក្រសួង»។

លើសពីនេះ លោក​ក៏បាន​នឹង​កំពុង​សិក្សា ដើម្បី​បង្កើន​របប​គោលនយោបាយ​ជនពិការ និង​បង្កើន​របប​ដល់ អ្នក​គ្មាន​ទីពឹង​នៅតាម​មណ្ឌល​កុមារកំព្រា​ផងដែរ។
លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​កំពុង​កសាង​អនុក្រឹត្យ​មួយ​ដើម្បី​គ្រប់គ្រង​មណ្ឌល​ទាំងអស់ ហើយនឹង​សិក្សា​កែប្រែ​អនុក្រឹត្យ​កំណត់​ប្រាក់​ឲ្យ​អ្នក​នៅតាម​មណ្ឌល​ឲ្យ​បាន ៤ពាន់​រៀល​ក្នុង​មួយថ្ងៃ»៕


© រក្សាសិទ្ធិដោយ thmeythmey.com