ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
គូស្នេហ៍​យុវវ័យ​រៀប​គម្រោង​នែបនិត្យ​ស្នេហា​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល
28, Dec 2014 , 8:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពី​ពិធីបុណ្យ​ណូអែល​បានបញ្ចប់ ពិធីបុណ្យ​ចូលឆ្នាំ​សកល​ក៏បាន​ឈានចូល​មកដល់។ សម្រាប់​យុវជន​ខ្លះ​បុណ្យ​ដំណាច់ឆ្នាំ​គឺជា​ឱកាស​បង្កើត​ភាពស្និទ្ធស្នាល​រវាង​គ្រួសារ​រវាង​មិត្តភក្តិ និង​រវាង​អ្នក​រួម​អាជីព។ ដោយឡែក​យុវជន​មួយចំនួន​ផ្សេងទៀត ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​រឹតចំណង​ស្នេហ៍​អោយ​កាន់តែ​ស៊ីជម្រៅ​ខ្លាំង​ជាង​មុន។



ទើបតែ​រៀបការ​បាន​ជាង​មួយ​សប្តាហ៍ លោក មិនា ត្រៀម​នាំ​ភរិយា​របស់លោក​ទៅ Countdown នៅ​ខេត្ត​ព្រះសីហនុ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំនេះ។លោក​ថា រៀងរាល់ឆ្នាំ​លោក​តែង​ទៅ Countdownនៅ​ទីនោះ​ជាមួយ​មិត្តភក្តិ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា។ តែ​ឆ្នាំនេះ​លោក​ទៅ​កម្សាន្ត​ជាមួយ​ភរិយា​ថ្មីថ្មោង​របស់លោក​វិញ​ម្តង។ លោក មិនា និយាយ​បណ្តើរ សើច​បណ្តើ​រថា៖«ឆ្នាំនេះ​មិត្តភក្តិ​ទុក​មួយ​ឡែក​សិន។ ខ្ញុំ​សុំ​ទៅ​ក្រេប​ទឹកឃ្មុំ​ជាមួយ​ភរិយា​វិញ​ម្តង»។បុរស​វ័យ​ជាង៣០ឆ្នាំ​រូបនេះ​ឱ្យដឹងទៀតថា លោក​នឹង​នាំ​ភរិយា​របស់លោក​ទៅ​បរិភោគ​អាហារ​សមុទ្រឆ្ងាញ់ៗ ដើរ​កម្សាន្ត​យក​ខ្យល់អាកាស​តាម​មាត់​ឆ្នេរ និង​ថតរូប​អនុស្សាវរីយ៍​រួមគ្នា រហូតដល់​ពាក់កណ្តាល​អធ្រាត្រ ពួកយើង​នឹង​អុច​កាំជ្រួច Countdown ជាមួយគ្នា​តែម្តង។


© រក្សាសិទ្ធិដោយ thmeythmey.com