ជាតិ
ពីនេះ ពីនោះ
ហេតុផល​សមរម្យ៦យ៉ាង​ដើម្បី​លាឈប់​ពី​ការងារ
28, Dec 2014 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
ការងារ​មិនមែនជាអ្វីៗទាំងអស់ របស់​អ្នក​ទេ ប៉ុន្តែ​វា​គឺជា​ផ្ទះ​ទី​ពីរ​របស់​អ្នក។ ទោះបីជា​យ៉ាងណាក៏ដោយ​វា​គឺជា​កន្លែង​មួយ ដែល​អ្នក​បាន​បាន​ចំណាយពេល​ដ៏​ច្រើន​ម៉ោង​សំរាប់​ខួ​ល​ក្បាល​របស់​អ្នក​ក្នុង​ការគិត និង​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នក​រួម​ការងារ​ជាមួយគ្នា ហើយ​វា​ក៏​ជា​កន្លែង ដែល​អ្នក​បាន​បង្កើត​ទិន្នផល​ដែល​គួរអោយ​ចាប់អារម្មណ៍​មួយ​ផងដែរ។ ទោះបីជា​យ៉ាង​ក៍ដោយ រឿង​ផ្ទុយគ្នា​ក៍វា​អាច​កើតមាន​ផងដែរ ក្នុងពេលដែល​អ្នកមាន​អារម្មណ៍​ថា​គ្រប់គ្រាន់​ចំពោះ​វា។ ទាំងនេះ​ជា​មូលហេតុ ៦ចំនុច​ដែល​យើង​នឹង​អោយ​អ្នក​សំរាប់​ហេតុផល អំពី​ការលាឈប់​ពី​កន្លែងធ្វើការ​របស់​អ្នក។



១. ការបន្ថែម​គំនាប
ការដាក់​គំនាប​បន្តិចបន្តួច​នៅ​កន្លែងធ្វើការ​វា​គឺជា​រឿង​ធម្ម​តាម​សំរាប់​បង្កើន​ទិន្នផល​នៅក្នុង​ក្រុមហ៊ុន​មួយ។ ប៉ុន្តែ​បើ​វា​ច្រើន​ហួសហេតុ​ពេក វាក៍​អាច​ជះ​លទ្ធផល​មិនល្អ​ក្នុងចំណោម​បុគ្គលិក​ដែល។ ដូច​ច្នោះ​បើសិនជា​អ្នក​បាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយនឹង​ចំនុច​ទាំងនេះ រឺក៏​មាន​ពេលទំនេរ​តិចតួច​នៅក្នុង​ក្រុមហ៊ុន នោះ​ហើយ​វា​ជា​ពេលវេលា​សមរម្យ​សំរាប់​អ្នក ក្នុងការ​រៀបចំ​បង្វិច​បាន​ហើយ។

២. ចៅហ្វាយនាយ​ដែលមាន​អាកប្បកិរិយា​ដែល​មិនអាច​ទទួលយកបាន
 វា​គឺជា​រឿង​ដ៏​ឈឺចាប់​បំផុត បើសិនជា​ចៅហ្វាយនាយ​របស់​អ្នករក្សា​ការជាន់​លើ​ក្បាល​របស់​អ្នក​សំរាប់​រឿង​បន្តិចបន្តួច។ នៅក្នុង​ករណីបែបនេះ គំរោង​បន្តិចបន្តួច​ហាក់ដូចជា​មានការ​លំបាក​សំរាប់​បំពេញ​និង​មិនអាច​ធ្វើទៅ​តាម​ទំ​រូ​វ​ការ​បាន។ បើសិនជា​រឿងនេះ​ប្រក​ដ​ជា​កើតឡើង​ចំពោះ​អ្នកនោះ​វា​ជា​ពេលវេលា​របស់​អ្នក​ត្រូវ​រៀបចំ​អីវ៉ាន់​របស់​អ្នក​ហើយ។

៣. បុគ្គលិក​រួមការ​ងារ​ដែលមាន​ច​រិ​ក​មិនល្អ
 បើសិនជា​អ្នក​គឺជា​ផ្ទាំង​ស៊ី​ប នៃ​ការបញ្ចេញ​កំហឹង សំរាប់​សើចចំអក បង្អាប់ រឺក៏​ច្រើន​ជាងនេះទៅទៀត​នោះ​ដោយ​ក្រុមមនុស្ស​បែបនេះ​នៅក្នុង​ការិយាល័យ​របស់​អ្នក អ្នក​ត្រូវតែ​ព្យាយាម​អោយអស់​ពីស​ម្ត​ត្ថ​ភាព​ដើម្បី​ចាកចេញ​ពី​កន្លែង​នោះ លុះត្រាតែ​អ្នកជា​មនុស្ស​ដែលមាន​ភាព​ស្ទាត់ជំនាញ​សំរាប់​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងអស់នោះ។

៤. ភាពខ្វះខាត​នៃ​គោលការណ៍​កាតព្វកិច្ច
គ្រប់​បណ្តាល​ក្រុមហ៊ុន រឺ​ក៍​អង្គការ​ទាំងអស់​ដែល​បាន​ដំណើរការ​ត្រូវ​ផ្តល់អោយ​បុគ្គលិក​របស់​ពួកគេ​នូវ​ការព្រមព្រៀង​ដ៏​ច្បាស់លាស់​មួយ​ក្នុង​លក្ខខណ្ឌ ការងារ​មួយ​ច្បាស់លាស់​សំរាប់​ពេលដែល​លាឈប់ ដូចជា​ប្រាក់​បំណាច់​ឆ្នាំ​ជាដើម។ បើសិនជា​អ្នកមើល​ឃើញថា​ក្រុមហ៊ុន​របស់​អ្នក​បន្ត​បដិសេធ​សិទ្ធ​របស់​អ្នក​ឥតឈប់ឈរ អ្នក​គួរតែ​ចាក​ចេញពី​កន្លែង​នោះ។

៥.  ការធ្វើដំណើរ​ឆ្ងាយ​ពេក
សូម្បីតែ​រំពឹងគិតថា​កន្លែងធ្វើកា​រ​របស់​អ្នក​ក្លាយជា​ច្រកទ្វារ​ទី​ពីរ ដែល​មិន​ច្បាស់លាស់ វា​ត្រូវតែ​យ៉ាងហោចណាស់​ស្ថិតនៅក្រោម​ការកំនត់​មួយ​ដ៏​សំខាន់។ រយះពេល​កាន់តែ​យូរ​នៃ​ការធ្វើដំណើរ​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា​ឈឺ នៅ​គ្រា​ដែល​បាន​មកដល់​ការ​រិ​យា​ល័យ ដូច​ច្នោះ​ហើយ​វា​ធ្វើអោយប៉ះពាល់​ដល់
សកម្មភាព​ធ្វើ​ការងារ​ទាំងមូល​រប​ស់​អ្នក។ បើសិនជា​អ្នក​មិន​ទទួលបាន​សុខភាព​ល្អ និង​ភាព​រីករាយ​ក្នុងខណ:ពេលដែល​អ្នក​មកដល់​ការ​រិ​យា​ល័យ​នោះ ភាវ:គតិ​របស់​អ្នកនឹង​សុំអោយ​អ្នក​ទំលាក់​ភាព​តានតឹង​នោះ​ចោល។

៦. ការបង្កើត​ភាពស្មុកស្មាញ​ច្រើន
ភាពស្មុកស្មាញ​របស់​អ្នក​បាន​កើតឡើង​ទ្វេ​រដង ខណ:ពេលដែល​ពេល​វា​លា​ទៅ​កាន់ការ​រិ​យា​ល័យ​កាន់តែ​ជិត​មកដល់។ ប៉ុន្តែ​ជា​អកុសល បើ​ការធ្វើដំណើរ​របស់​អ្នក​ទៅកាន់​កន្លែង​ធ្វើអោយ​អ្នក​ឈឺ​នោះ ហើយ​វា​គ្មាន​ការបញ្ជាក់​បន្ថែមទៀត​ទេ​ថា​ការងារ​នោះ ពិតជា​មិន​សក្តិសម​ជាមួយនឹង​អ្នក​ទេ៕ 

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com