ជាតិ
សង្គមជាតិ
អាជ្ញាធរ​រាជធានី​នឹង​រៀបចំ​ពី​ធី​ឆ្លង​ឆ្នាំ​សកល​នៅ​រាត្រី​ថ្ងៃទី៣១ ធ្នូ​ខាងមុខនេះ
29, Dec 2014 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ នា​រាត្រី​ថ្ងៃទី ៣១ ធ្នូ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ ២០១៤ ចូល ២០១៥ នៅខាងមុខ​អគារ City Hall ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ។



បើតាម​ការផ្សាយ​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​នឹង​រៀបចំ​ផ្តល់ជូន​នូវ​ការសម្តែង​របស់​សិល្បក​រ និង​សិល្បការិនី​ជាច្រើន។

សាលា​រាជធានី​ជូនដំណឹង​ថា៖«សូម​បងប្អូន​ចូលរួម​សប្បាយរីករាយ​នៅ​កោះ​ពេជ្រ​ដោយ​ផ្តល់ជូន​នូវ​ផ្ទាំងទស្សនីយភាព​ជាច្រើន មាន​សិល្បករ-សិល្បការិនី​រាប់រយ​នាក់មក​សម្ដែង​ជូន​បងប្អូន»។

នៅ​ថ្ងៃ​អបអរសាទ​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ដាក់​ផែនការមេ​ការពារ​សន្តិ​សុខ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com