ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាង៥លាន​នាក់
30, Dec 2014 , 2:03 pm        
រូបភាព
សៀមរាប៖ គិត​ត្រឹម​រយៈពេល​ពេញ​មួយឆ្នាំ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប មាន​ចំនួន​ជាង៥លាន​នាក់។ ចំនួន​នេះ បើ​យោងតាម​របាយការណ៍​ឆ្នាំ២០១៣ គឺ មានការ​កើនឡើង១៦,១៦% ។



មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានចេញ​របាយការណ៍​ទាក់ទង​នឹង​ចំនួន​ភ្ញៀវទេសចរ ដែល​បានមក​កម្សាន្ត និង​ស្នាក់​នៅក្នុង​ខេត្ត​រយៈពេល​ពេញ​មួយឆ្នាំ។ ក្នុង​របាយការណ៍​បាន​បង្ហាញថា ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​ចំនួន ៥,១៤៦,៥៨២នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស មាន​ចំនួន ២៣៣៨៧៨៨នាក់។ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ខេត្តសៀមរាប នៅក្នុង​ឆ្នាំ២០១៤ មានការ​កើនឡើង​ជាង​ឆ្នាំ២០១៣ ចំនួន១៦,១៦% ដែលមាន​ត្រឹមតែ ៤,៣៣៨,៧៨៨នាក់។

ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់ ភ្ញៀវ​ជនជាតិ​ចិន ឈរលើ​លំដាប់ថ្នាក់​លេខ១ ដែលមាន​ចំនួន ៣៤៣,៤៥០នាក់ កើន ២៦,៦៥%។ លេខ២ ភ្ញៀវ​ជនជាតិ​កូរ៉េ មាន​ចំនួន ៣៣៨,៩៤៧នាក់ ថយចុះ ៥,៥៥%។ ក្រៅពីនេះ មាន​ជប៉ុន ឈរ​លេខ​រៀង​ទី៣ វៀតណាម​ទី៤ ថៃ​លេខ៥ អាមេរិក​លេខ៦ រុស្សី​លេខ៧ អង់គ្លេស​លេខ៨ លេខ៩ឡាវ និង​លេខ១០ បារាំង ដែលមាន​ចំនួន ៥៧,៤១៩នាក់ កើន ១២,៧០% ។



© រក្សាសិទ្ធិដោយ thmeythmey.com