ជាតិ
ពីនេះ ពីនោះ
«ការងារត្រឹមត្រូវនឹងគោលបំណងរបស់អ្នក» តើអ្នកគួរជ្រើរើសយ៉ាងដូចម្តេច?
×
ការងារត្រឹមត្រូវ ជាការងារដែលស្របនឹងចំណង់ចំណូលចិត្ត និងទេព្យកោលសល្យ ហើយផ្សារភ្ជាប់នឹងគោលបំណងនៅថ្ងៃអនាគតរបស់អ្នក។ បើអ្នកធ្វើការមិនត្រូវនឹងចំណង់ចំណូលចិត្ត ទេព្យកោសល្យ និងគោលបំណងទេនោះ មិនមែនមានន័យថា ការងារទាំងនោះមិនល្អទេ គ្រាន់តែមានន័យថា ការងារនោះមិនទាក់ទងទៅនឹងចំណង់ចំណូលចិត្ត ទេព្យកោសល្យនិងគោលបំណងរបស់អ្នក។
ដូច្នេះប្រសិនជាអ្នកជ្រើសរើសការងារដែលត្រឹមត្រូវទៅតាមចំណង់ចំណូលចិត្ត ទេព្យកោសល្យ និងគោលបំណងរបស់អ្នកវិញនោះ ទីមួយ៖ អាចជួយអភិវឌ្ឍន៍ចំណេះដឹងទាក់ទិននឹងការងារដែលអ្នកចង់ធ្វើឲ្យកាន់តែរីកចម្រើន។ ទីពីរ៖ ស្ថាប័នដែលអ្នកកំពុងបម្រើការ ក៏កាន់តែរីកចម្រើនឡើងដែរ ព្រោះក្នុងស្ថាប័ននោះមានបុគ្គលិកដែលចង់បំពេញការងារដូចជារូបអ្នក៕
© រក្សាសិទ្ធិដោយ thmeythmey.com