ជាតិ
សង្គមជាតិ
និយមន័យ «អភិបាលកិច្ច​ល្អ» តាម​ស្ថាប័ន​និមួយៗ
02, Jan 2015 , 11:26 am        
រូបភាព
ដោយ:
ស្ថាប័ននីមួយៗបាន​ឲ្យ​និយមន័យផ្សេងៗពីគ្នា​ទៅលើ​ពាក្យ​ថា​អភិបាលកិច្ច​ល្អ។


១- កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ UNDP (United Nation Development Program)  បាន​ឲ្យ​និយមន័យ​ «​អភិបាលកិច្ច​ល្អ» ថា​ជា​សមត្ថភាព​គ្រប់គ្រង​កិច្ចការ និង​ធនធាន​របស់​ប្រទេសជាតិ​ប្រកបដោយ​ឆន្ទៈ មាន​លក្ខណៈ​បើកចំហ តម្លាភាព គណនេយ្យភាព សមធម៌ និង​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

២- ចំណែកឯ​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​និយមន័យ​ថា «អភិបាលកិច្ច​ល្អ» គឺជា​សកម្មភាព ជា​ដំណើរការ ជា​របៀប​នៃ​ការដឹកនាំ ចាត់ចែង ឬ​បីបាច់​ថែរក្សា​និង​ជាការ​ធ្ចើ​សេចក្តី​ស​ម្រ​ច​ចិត្ត និង​អនុវត្ត​សេចក្តី​ស​ម្រ​ច​ចិត្ត​ដែល​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍៨ចំណុច​រូ​ម​មាន៖ ១/ ការចូលរួម ២/ ការឆ្លើយ​តម ៣/ គណនេយ្យភាព ៤/ ការព្រមព្រៀង ៥/ ការ​តម្លាភាព ៦/ សមភាព និង​គ្រប់​សមាជិក​នៃ​សង្គម ៧/ ប្រសិទ្ធភាព ប្រសិទ្ធ​ផល ៨/គោលការណ៍​ច្បាប់ និតិរដ្ឋ។

៣- រីឯ​ធនាគា​ពិភពលោក​បានកំណត់​និយមន័យ​អភិបាលកិច្ច​ល្អ ថា​ជា ច្បាប់ទម្លាប់ និង​ច្បាប់សំខាន់ៗដែល​រដ្ឋអំណាច​នៃ​ប្រទេសមួយ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​រួម។ នេះ​រួមមាន ៖ ១/ ដំណើរការ​ជ្រើសរើស តាមដាន និង​ជំនួស អ្នកមាន​សិទ្ធិអំណាច ២/ សមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាព​នូវ​ធនធាន​រប​សល់​ខ្លួន និង​អនុវត្តតាម​គោលនយោបាយ​សមស្រប និង ៣/ ការគោរព​របស់​ប្រជាពលរដ្ឋ និង​រដ្ឋ​ចំពោះ​ច្បាប់ ឬ​ស្ថាប័ន​ដែល​គ្រប់គ្រង​អន្តរ​កម្ម​ផ្នែក​សេដ្ឋកិច្ច និង​សង្គម៕



© រក្សាសិទ្ធិដោយ thmeythmey.com