ជាតិ
សង្គមជាតិ
គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ១ករណី​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៥
03, Jan 2015 , 6:30 pm        
រូបភាព
ដោយ:
នៅក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៤ ចូល ២០១៥ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​ទូ ទាំង​ប្រទេស​សរុប​ចំនួន ១៩ករណី ហើយ​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ចំនួន ៨នាក់។ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ករណីនេះ​មានការ​ថយចុះ ១លើក។ នេះ​បើ​យោងតាម​ការផ្សាយ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។



អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ផ្សាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ចំនួន ១៩ករណី នោះ បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន ០៨នាក់ ក្នុងនោះ​មាន​អ្នករងរបួស​ធ្ងន់ ១៤នាក់ និង​របួសស្រាល ១០នាក់ ហើយ​អ្នក​ថ្មើរជើង​រងគ្រោះ​ចំនួន ០២នាក់ និង​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​ន ២៨នាក់។

គ្រោះថ្នាក់​នោះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ២១គ្រឿង រថយន្ត​ធន់​តូច ០៦គ្រឿង រថយន្ត​ធន់​ធំ ០១គ្រឿង។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​កើតឡើង​ដោយសារ ការបើកបរ​ហួស​ល្បឿន ០៩លើក ស្រវឹង ០៤លើក មិន​គោរព​ច្បាប់​បើកបរ និង​កត្តា​ផ្លូវថ្នល់៕



© រក្សាសិទ្ធិដោយ thmeythmey.com