ជាតិ
សង្គមជាតិ
​រ​ដ្ឋា​ភិ​បា​ល​​ផ្ត​ល់​​ប័​ណ្ណ​ក​ម្ម​សិ​ទ្ធិ​​​ដី​ធ្លី​​​ចំ​នួ​ន​៣​លា​ន​៨​សែ​ន​ ​ដ​ល់​ដៃ​​ប្រ​ជា​ព​ល​រដ្ឋ​
05, Jan 2015 , 5:37 pm        
រូបភាព
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដីនគរូបនីយកម្ម និង​សំណង់
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដីនគរូបនីយកម្ម និង​សំណង់
គិត​ត្រឹម​ថ្ងៃទី៣០ខែវិច្ឆិកា​ឆ្នាំ២០១៤ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន៣លាន៨សែន​ប័ណ្ណ។  នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់។



តាម​សេចក្តីជូនដំណឹង ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​បានផ្តល់​ដល់ដៃ​ប្រជាពលរដ្ឋ រួមមាន​ការអនុវត្ត​បទបញ្ជា​លេខ០១បប​នយោបាយ​ចាស់​សកម្មភាព​លើ​វិស័យ​ដីធ្លី ក្នុងការ​វាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន៦១ម៉ឺន​ប័ណ្ណ ក្នុងនោះ​ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន៣៥៧ឃុំ បំពេញ​សាលា​កប​ត្រ​បាន​ជាង៧១ម៉ឺន​ក្បាលដី និង​បិទ​ផ្សាយបាន​ចំនួន៧១ម៉ឺន​ក្បាលដី។

ប្រភព​ដដែល​បន្តថា ការចុះ​ប​ញ្ចី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​តាមរយៈ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី(LASSP) ទាំង២៥រាជធានី-ខេត្ត កំពុង​អនុវត្តន៍​នៅក្នុង​ស្រុក​ចំនួន១០០ ឃុំ​ចំនួន៤៣៧ និង៣,៨៨៦ភូមិ ប​ញ្ជូ​ល​ទិន្នន័យ​បាន​ជាង៣,១លាន​ក្បាលដី បិទ​ផ្សាយបាន​ចំនួន២,៩លាន​ក្បាលដី និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន២,៦លាន​ប័ណ្ណ។ ដោយឡែក​រដ្ឋាភិបាល​បានសម្រេច​ការចុះ​ប​ញ្ចី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ និង​ចែក​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន៦សែន​ប័ណ្ណ៕



© រក្សាសិទ្ធិដោយ thmeythmey.com