ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈកម្មាការ​ទី៧នៃ​រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ស្ថានភាព​បរិវេណ​ពុទ្ធសាសនបណ្ឌិត្យ
06, Jan 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​គណៈកម្មាការ​ទី៧នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ និង​ចុះទៅ​ត្រួត​ពិនិត្យមើល​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃទី៩មករា ដើម្បី​មើល​ស្ថានភាព​ជាក់ស្ដែង​លើ​បញ្ហា​របង​ដែក​និង​ជញ្ជាំង​ឃាំង​ដែល​សង់​លើដី​ពុទ្ធ​សាសន​បណ្ឌិត ដែល​ក្រុមហ៊ុន​ណាហ្គា​វើ​ល​សង់​ឃាំង ថា​តើ​មានការ​រុះរើ​ចេញពី​បរិវេណ​ដី​ពុទ្ធ​សាសន​បណ្ឌិត​ឬ​យ៉ាងណា? នេះ​បើតាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក។



កន្លងមក​រដ្ឋសភា​ធ្លាប់បាន​កោះហៅ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ទៅ​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា​កាលពី​ខែតុលា ចំពោះ​បញ្ហា​ផ្នែក​នៃ​របង និង​ក្លោងទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ត្រូវបាន​វាយកម្ទេច។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ កាលពីដើម​ខែតុលា​ឆ្នាំ២០១៤ ដោយបាន​បញ្ជាក់ថា ពុំមាន​ការលក់ ឬ​ដោះដូរ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​នេះ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com