ជាតិ
សង្គមជាតិ
លោក វណ្ណ ម៉ូលីវណ្ណ សប្បាយ​ចិត្តនឹង​ជីវិត​នៅ​ក្រុង​សៀមរាប​ជាង​ភ្នំពេញ
06, Jan 2015 , 11:42 am        
រូបភាព
សៀមរាប៖ ទីក្រុង​សៀមរាប គឺជា​ទីក្រុង​ប្រាសាទ។ រាជា​ធានី​ភ្នំពេញ គឺជា​ទីក្រុង​ទន្លេ ពីព្រោះ​ភ្នំពេញ​សម្បូរ​ទន្លេ និង​មាន​ទន្លេចតុមុខ។ សាលា​រាជធានី​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា៖«ភ្នំពេញ រាជធានី​ចតុមុខ», Phnom Penh, capital of four faces និង​ជា​ភាសា​បារាំង Phnom Penh, la capitale des quatre bras។ ស្ថាបត្យករ​ល្បីល្បាញ​ឯក​តែមួយគត់​នៃ​ប្រទេស​កម្ពុជា គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែលមាន​វ័យ៨៩ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ បានធ្វើការ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ការរស់នៅ​ទីក្រុង​ភ្នំពេញ មក​រស់នៅ​ទីក្រុង​ប្រាសាទ​អស់​រយៈពេល​ជាង៥ខែ​មកហើយ។



ស្ថិតនៅក្នុង​វ័យ៨៩ឆ្នាំ ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នា​សតវត្សរ៍​ទី២០ និង​ទី២១ លោក វណ្ណ ម៉ូលីវណ្ណ បាន​ផ្លាស់​ទីលំនៅ​របស់លោក​ពី​ភ្នំពេញ, ទីក្រុង​ទន្លេ មក​រស់នៅ​ខេត្តសៀមរាប, ទីក្រុង​ប្រាសាទ​ដែល​ល្បីល្បាញ​នៅលើ​ពិភពលោក។ 


© រក្សាសិទ្ធិដោយ thmeythmey.com