សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​ភាគច្រើន​ក្នុង​ពិភពលោក រកប្រាក់​ចំណូល​ពី​វិស័យ​ចំនួន៥
07, Jan 2015 , 3:50 pm        
រូបភាព
ដោយ:
បច្ចុប្បន្ននេះ មាន​មហាសេដ្ឋី​ដែលមាន​ប្រាក់​ចាប់ពី ពាន់​លាន​ដុល្លារ​ឡើង​ឡើងទៅ​ប្រមាណ​ជា ២ ៣២៥ នាក់ នៅ​ទូទាំង​ពិភពលោក។ ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​គឺ ស្មើនឹង ៤ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប​នៅលើ​ព​ភ​ផែនដី ខណៈពេលដែល​មហាសេដ្ឋី​ភាគច្រើន មាន​លុយ​ដោយសារតែ​ការវិនិយោគ​ទៅលើ​វិស័យ​នានា​នោះ។



យោងតាម​ការស្រាវជ្រាវ​របស់ សហគ្រាស Wealth-Xកាលពី​ឆ្នាំ២០១៤ កន្លងទៅនេះ បា​នង​បង្ហាញថា ប្រហែល ១៣ ភាគរយ​នៃ​មហាសេដ្ឋី​បានទទួល​មរតក​ទ្រព្យសម្បត្តិ​ពី​ឪពុកម្ដាយ​របស់​ពួកគេ ២៧ ភាគរយ​ទៀត​បាន​ក្លាយជា​មហាសេដ្ឋី​ពី​ការយក​ទ្រព្យសម្បត្តិ​ទៅ​វិនិយោគ​ឡើងវិញ និង ៦០ ភាគរយ​នៃ​មហាសេដ្ឋី បាន​រកប្រាក់​របស់​ពួកគេ​ដោយ​ខ្លួនឯង។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ភាគច្រើន​នៃ​មហាសេដ្ឋី​ក្នុង​ពិភពលោក ពួកគេ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​ពី​វិស័យ ធនាគារ ហិរញ្ញវត្ថុ និង​ការវិនិយោគ​លើ​ភាគហ៊ុន ដែលមាន​រហូតដល់ ១៩,៣ ភាគរយ នៃ​មហាសេដ្ឋី​នៅ​ទូទាំង​ពិភពលោក ខណៈពេលដែល​មហាសេដ្ឋី​ដែលជា​ម្ចាស់​ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​ចម្រុះ​ឈរ​នៅ​លំដាប់​ទី២ គឺមាន ១២,១ ភាគរយ។

ក្រៅពី​វិស័យ​ទាំងពីរ​ខាងលើនេះ នៅមាន​វិស័យ ៣ ទៀត ដែល​មហាសេដ្ឋី​ភាគច្រើន​រកប្រាក់​ចំណូល​បាន​យ៉ាងច្រើន​នោះ គឺមាន​មហាសេដ្ឋី ៧,១ ភាគរយ​អាច​រកប្រាក់​ពី​វិស័យ​អចលនទ្រព្យ ៥ ភាគរយ ក្លាយជា​សេដ្ឋី​ពី​ការបង្កើត​អង្គការ​សង្គម និង​មិន​ស្វែងរក​ប្រាក់ចំណេញ និង៤,៩ ភាគរយ​គឺជា​មហាសេដ្ឋី​ក្នុង​វិស័យ​ឧស្សាហកម្ម វាយ​ន​ភណ្ឌ និង​ទំនិញប្រណិត៕




© រក្សាសិទ្ធិដោយ thmeythmey.com