ជាតិ
សង្គមជាតិ
បទល្មើស​ចំនួន២២៩ករណី​បាន​កើតឡើង​កាលពី​ខែធ្នូ​កន្លងទៅ
07, Jan 2015 , 7:00 pm        
រូបភាព

នៅក្នុង​ខែធ្នូ​ឆ្នាំ២០១៤កន្លងទៅ​បទល្មើស​បានកើត​ឡើង​ចំនួន២២៩ករណី។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ២០១៤ និង​លើក​ទិសដៅ​ការងារ​ខែមករា​ឆ្នាំ២០១៥ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​កាលពី​ថ្ងៃទី០៦ខែមករា​ម្សិលមិញ។



បើតាម​របាយការណ៍ ក្នុងចំណោម​បទល្មើស​ដែល​បាន​កើតឡើង​រួមមាន​បទល្មើស​ឧក្រិដ្ឋ ៦៨ និង​បទល្មើស​ម​ជ្ឈឹ​ម ១៦១ ក្នុង​នោះបាន​បណ្តាល​ឲ្យ​មនុស្ស ចំនួន២៣នាក់​ស្លាប់ របួស៧៣នាក់ រងគ្រោះ២២នាក់ បាត់​ម៉ូតូ៤២គ្រឿង រថយន្ត២គ្រឿង និង​សម្ភារៈ​ផ្សេង​មួយចំនួនទៀត។

អគ្គស្នងការ​នគរបាល​ជាតិ បាន​លើក​ទិសដៅ១៨ចំណុច ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ សម្រាប់​ខែមករា​នេះ ក្នុងនោះ​បន្ត​អនុវត្ត​បញ្ចប់​ការងារ​សេសសល់​ដែល​បានកំណត់​ក្នុងទិសដៅ​ខែធ្នូ ឆ្នាំ២០១៤ និង​ប្រមូលផ្តុំ​ការពារ​នៅ​ថ្ងៃ​ទិវា​ថ្ងៃ០៧មករា ខួប​ទី៣៦ ឆ្នាំ២០១៥នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com