ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
ស្វែងយល់​រដ្ឋធម្មនុញ្ញ​របប​ខ្មែរក្រហម
07, Jan 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី១៥-¬¬¬១៩ ខែធ្នូ ឆ្នាំ១៩៧៥ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មួយ​ត្រូវ​បានអនុម័ត​ដែលមាន​សមាជិក​ចូលរួម​ចំនួន ១០០០នាក់ ក្នុង​មហា​សន្និបាតជាតិ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៦​ ។



ប្រទេស​កម្ពុជា​ត្រូវ​ប្តូរ​ឈ្មោះ​ជា«កម្ពុជា​ប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញ​បាន​បង្កើត​សភា​តំណាង​ប្រជាជន​ចំនួន ២៥០អាសនៈ ដែល​ក្នុងនោះ​តំណាង​ឲ្យ​វណ្ណៈ​កសិករ ១៥០រូប តំណាង​ឲ្យ​វណ្ណៈ​កម្មករ​ពលករ ៥០រូប និង​តំណាង​ឲ្យ​កងទ័ព​បដិវត្តន៍​កម្ពុជា ៥០រូប។

រដ្ឋសភា​បាន​បើក​សម័យប្រជុំ​តែ​ម្តងគត់​នៅ​ខែមេសា ១៩៧។

ចម្រៀង​ជាតិ៖ ចម្រៀង​ជាតិ​ឈ្មោះថា «១៧ មេសា​មហា​ជោគជ័យ» និពន្ធ​ដោយ​ប៉ុលពត។

ទង់ជាតិ (មាត្រា​ទី១៦)៖ ទង់ជាតិ​ពណ៌​ក្រហម​មាន​រូប​ប្រាសាទអង្គរវត្ត​កំពូល​បី​ពណ៌​លឿង​នៅ​កណ្តាល។ ផ្ទៃ​ទង់ជាតិ​ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​ចលនា​បដិវត្តន៍​ការប្រយុទ្ធ​មោះមុត អង់អាច​ក្លាហាន​ក្នុងការ​រំដោះជាតិ​ការពារជាតិ និង​កសាង​ជាតិ​កម្ពុជា។ ប្រាសាទ​កំពូល​បី​ពណ៌​លឿង​ជា​និមិត្តរូប​នៃ​ប្រពៃណីជាតិ និង​ប្រជាជន​កម្ពុជា​ដែលជា​អ្នកការពារ និង​ស្ថាបនា​ប្រទេស​ឲ្យ​ថ្កុំថ្កើង​រុងរឿង។

សញ្ញា​ជាតិ (មាត្រា​ទី១៧)៖ប្រព័ន្ធ​ស្រែ និង​ប្រឡាយ​ទឹកជា​និមិត្តរូប​នៃ​កសិកម្ម​ជឿនលឿន រោងចក្រ​ជា​និមិត្តរូប​នៃ​ឧស្សាហកម្ម​មាន​កម្រង​កួរស្រូវ​រាង​ជា​ស្នែងក្របី​ព័ទ្ធ​ពី​ក្រៅ ហើយ​មាន​អក្សរ«កម្ពុជា​ប្រជាធិបតេយ្យ»នៅ​ពីក្រោម៕

ប្រភព៖ សៀវភៅ​សិក្សា​សង្គម​ថ្នាក់​ទី៩


© រក្សាសិទ្ធិដោយ thmeythmey.com