ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ពាក្យ«ចរាចរ, ចរាចរណ៍»សរសេរ​ខុសគ្នា?
08, Jan 2015 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
  ពន្យល់​ពាក្យ



ជាទូទៅ​មនុស្ស​ភាគច្រើន​សរសេរ​ពាក្យ«ចរាចរ និង ចរាចរណ៍» ដោយ​យល់ច្រឡំ និង​មិនដឹង​ពី​របៀប​ប្រើប្រាស​ពាក្យ​នេះឡើយ។ អ្នកខ្លះ​និយាយថា ពាក្យ​មួយ​នេះ​មិនមាន«ណ៍»ទេ។ អ្នក​ខ្លះទៀត​និយាយថា ពាក្យ​មួយ​នេះ​ត្រូវតែមាន«ណ៍»ទើប​ត្រឹមត្រូវ។ ឯ​អ្នក​ខ្លះទៀត​ក៏បាន​និយាយ​ដែរ​ថា ពាក្យ«ចរាចរ និង​ចរាចរណ៍» គឺមាន​ន័យ​ពីរ​ផ្សេងគ្នា។

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ​តែ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។

ទី១. ពាក្យ«ចរាចរ» ជា​កិរិយាសព្ទ មានន័យថា អ្នក​ដើរទៅ​ដើរមក, អ្នកដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង។ ឧទាហរណ៍៖ មនុស្ស​ធ្វើដំណើរ​តាមផ្លូវ។

ទី២. ពាក្យ«ចរាចរណ៍» ជា​នាម មានន័យថា ការដើរ​ទៅមក, ដំណើរ​ខ្វាត់ខ្វែង​ចុះឡើង, ដំណើរ​តាមផ្លូវ​សារ​ធា​រណៈ​តាមផ្លូវ។ ឧទាហរណ៍៖ ស្ទះចរាចរណ៍​ខ្វាត់ខ្វែង​តាមផ្លូវ, ត្រួតពិនិត្យ​ចរាចរណ៍។

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com