អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សារព័ត៌មាន​ទូទាំង​ពិភពលោក​កាន់​ទុ​ក្ខ​​​កា​រ​វា​យ​ប្រ​ហា​រ​​​ទ​ស្ស​នា​​​វ​​ដ្តី​ ​C​h​a​r​l​i​e​ ​H​e​b​d​o​
08, Jan 2015 , 2:29 pm        
រូបភាព
ដោយ:

ក្រោយពី​ព្រឹ​តិ្ត​ការណ៍​នៃ​ការបាញ់សម្លាប់​អ្នកសារព័ត៌មាន​របស់​ទស្សនា​វ​ដ្តី Charlie Hebdo នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​មិន​ត្រឹមតែ​មានការ​ថ្កោ​ស​ទោស​ពី​សំណាក់​មេដឹកនាំ​កំពូល​របស់​ពិភពលោក​នោះទេ​តែ​វា​បាន​ប្រែក្លាយជា​ចំណងជើង​ធំ​នៅក្នុង​ទំព័រមុខរ​របស់​សារព័ត៌មានធំៗរបស់​ពិភពលោក​ក្នុងការ​ចុះផ្សាយ​ជា​បន្តបន្ទាប់។



ក្នុងនោះ​CNN ដែលជា​សារព័ត៌មាន​ពិភពលោក​របស់​សហ​អាមេរិក​បាន​ចុះផ្សាយ​និង​ដាក់​គម្រប​មុខ​ពត៌មាន​អំពី​ការប្រមូលផ្តុំ​គ្នា​របស់​ប្រជាជន​បារាំង​រាប់ពាន់នាក់​ដើម្បី​ប្រឆាំង​ទៅនឹង សកម្មភាព​សម្លាប់​ដ៏​ឃោរឃៅ​នេះ​និង​ការបង្ហាញ​ឈ្មោះ​និង​រូបថត​របស់​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​នៅ​ក្នុងករណី​បាញ់សម្លាប់​នៅក្នុង​ទីក្រុង​ប៉ារីស។

ជាមួយគ្នានេះ​ផងដែរ​Le Monde ដែល​សារព័ត៌មាន​របស់​បារាំង​តែម្តង​បាន​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ។ក្នុងនោះ Le Monde ចុះផ្សាយ​ជនសង្ស័យ​ម្នាក់​បាន​ចូលខ្លួន​សារភាព​និង​ពីរ​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន។
ចំណែកឯ​សារព័ត៌មាន​BBCឯនោះ​វិញ​ដែលជា​សារព័ត៌មាន​ពិភពលោក​របស់​ចក្រភព​អង់គ្លេស ក៏បាន​ចុះផ្សាយ​លើ​ទំព័រមុខ​លើ​គេ​ផងដែរ​អំពី​ប្រតិបត្តិ​របស់​ប៉ូលីស​លើ​ការវែកមុខ​ខ្មាំង​កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​អ្នកសារព័ត៌មាន ។

សម្រាប់​ABC ដែលជា​សារព័ត៌មាន​អូស្ត្រាលី​វិញ​បាន​ចុះផ្សាយ​នូវ​ជនសង្ស័យ​ទាំងបី​ដោយបាន​កំណត់​ពី​អត្តសញ្ញាណ​ជននីមួយ។ក្នុងចំណោម​ជនសង្ស័យ​ទាំងបី​មាន​ម្នាក់​ឈ្មោះ Cherif Kouachi ធា្ល​ប់​ត្រូវបាន​កាត់ទោស​ជាប់គុក៣ឆ្នាំ​កាលពី​ឆ្នាំ២០០៨បទ​ភេរវកម្ម​នៅក្នុង​ទីក្រុង​ប៉ារីស​រួច​ម្តង​ទៅហើយ។

រីឯ​RT ដែលជា​សារពត៌មាន​ធំ​របស់​រុស្ស៊ី​ក៏បាន​ផ្សាយ​ផ្ទាល់​ពី​ព្រឹ​ត្ត​ការណ៍​នៃ​ការបាញ់សម្លាប់​អ្នកសារព័ត៌មាន​របស់ ទស្សនា​វ​ដ្តី Charlie Hebdo។ក្នង​នោះ​សារព័ត៌​មានបាន​ចុះផ្សាយ​ថា​ជនសង្ស័យ​ដែល​ឈ្មោះ Hamyd Mourad ចូលខ្លួន​នៅ​ប៉ុ​ស្ត៍​ប៉ូលីស​បាន​សារភាពថា ខ្លួន​មិនបាន​ចូលរួម​ក្នុងការ​បាញ់សម្លាប់​នោះទេ។

ចំណែក​ALJAZEERA ដែលជា​សារព័ត៌​តំណាង​តំបន់​អារ៉ាប់​ក៏បាន​ដាក់​ចំណងជើង​លើ​ដែរ។ក្នង​នោះ​សារព័ត៌​មានបាន​និយាយថា​មានតែ​ជនសង្ស័យ​តែ​ពីរ​នាក់​ដែលជា​បងប្អូន​និង​គ្នា​នោះទេ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការបាញ់ប្រហារ​នេះ។ជនសង្ស័យ​ទាំងពីរ​នោះ​ត្រូវ​បានកំណត់​ដូចជា Said Kouachiដែលមាន​អាយុ៣២និង​ម្នាក់ទៀត​CherifKouachiដែល​ត្រូវជា​បងប្រុស​មាន​អាយុ៣៤ដែល​អ្នក​ទាំង​ត្រូវបាន​ជឿជាក់ថា​ជា​ជន​គ្មាន​ទីលំនៅ​ច្បាស់លាស់​នៅទេ។

ដោយឡែក​សម្រាប់​The Japan Times ដែលជា​សារព័ត៌មាន​ធំ​របស់​ជប៉ុន​បាន​ចុះផ្សាយ​ជា​ប្រធានបទ​នោះ​គឺ​បាន​ផ្តោតលើ​ខ្មាន់កាំភ្លើង​ដែល​ធ្វើការ​វាយប្រហារ​លើ​ហេតុការណ៍​នេះ​ធ្វើ​សកម្មភាព​ដូចជា​កង​ទាន​ហាន​ដែល​ទទួលបាន​ការហ្វឹកហាត់​ច្បាស់លាស់។

The Strait Time ដែលជា​សារព័ត៌មាន​ធំ​របស់​សិង្ហ​បុរី ក៏បាន​ចុះផ្សាយ​ពី​ការចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​និង​ម្នាក់ទៀត​បាន​ចូល​សារភាព​ខ្លួន​នៅ​បុ​ស្ត៍​ប៉ូលីស​ដែល​បានធ្វើការ​វាយប្រហារ​លើ​ហេតុការណ៍​នេះ។ក្នុងនោះ​សារព័ត៌មាន​នេះ​បង្ហាញថា​ជនសង្ស័យ​ពីរ​នាក់​ដែល​បាន​ចាប់ខ្លួន​គឺជា​បងប្អូន​និង​គ្នា​ដែលមាន​ម្នាក់​អាយុ៣២ឆ្នាំ​និង​ម្នាក់ទៀត​អាយុ៣៤ឆ្នាំ។រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ដែលមាន​អាយុ១៨ឆ្នាំ​នោះបាន​ចូល​សារភាព​ដោយសារតែ​ឈ្មោះ​របស់គេ​ត្រូវបាន​ផ្សព្វផ្សាយ​នៅតាម​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សង្គម។

គួរបញ្ជាក់​ផងដែរ​ព្រឹត្តិការណ៍​នៃ​ការបាញ់ប្រហារ​អ្នកសារព័ត៌មាន​របស់​ទស្សនា​វ​ដ្តី Charlie Hebdo នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​បានសម្លាប់​ប្រជាជន១២នាក់​ក្នុងនោះ​មាន​មន្ត្រី​ប៉ូលីស​ពីរ​នាក់​និង​អ្នកសារព័ត៌មាន១០នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com