សង្គមអន្តរជាតិ​
អន្តរជាតិ
លោក Bill Gates ផឹកទឹក​ដែល​ច្នៃ​ចេញពី​ទឹកលូ​ដោយ​ម៉ាស៊ីន​តម្លៃ ១,៥ លាន​ដុល្លារ
08, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

ក្នុង​ខ្សែ​វី​ឌេ​អូ​មួយ លោក Bill Gates ក្នុងនាម​ជា​មហាសេដ្ឋី និង​ជា​អ្នកធ្វើការ​មនុស្សធម៌​ផង​នោះ បានបង្ហាញ​នូវ​សមិទ្ធផល​ថ្មី​មួយ ពី​ការច្នៃប្រឌិត​ដោយ​បច្ចេកវិទ្យា​ខ្ពស់ គឺ​ម៉ាស៊ីន​ចម្រោះ និង​កែច្នៃ កាកសំណល់​ក្នុង​លូទឹកស្អុយ ឲ្យ​ក្លាយជា​ទឹកស្អាត​សម្រាប់​ផឹក​វិញ​បាន។



តាមរយៈ​ខ្សែ​វី​ឌេ​អូ​នោះ លោក Bill Gates បាន​យក​ទឹក​មួយ​កែ​ដែល​ចេញពី​ម៉ាស៊ីន​ចម្រោះ​ដ៏​ទំនើប​នេះ មក​ពិសារ​រួច​ហើយក៏​ញញឹម ហើយ​បាន​និយាយថា «ទឹក​នេះ​មានគុណ​ភាពល្អ» ប៉ុន្តែ​ទឹក​ដែល​លោក​បាន​ផឹក​នេះ គឺ​ពេល​មុ​នេះ​ជា​ទឹក​នៅក្នុង​លូទឹកស្អុយ​នោះទេ។

ម៉ាស៊ីន​កែច្នៃ​OmniProcessorដ៏​ទំនើប​នេះ គឺ​ផលិតឡើង​ដោយ​សហគ្រាស Janicki Bioenergy មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដោយ​វា​មាន​សមត្ថភាព​កែច្នៃ​កាកសំណល់​ពី​លូទឹកស្អុយ​បាន ១៤ តោន ដែល​បាន​ប្រើប្រាស់​ដោយ​មនុស្ស​ជាង ១០ ម៉ឺន​នាក់​ក្នុងមួយថ្ងៃៗ និង។ ក្រៅពី​ផលិត​បានជា​ទឹកស្អាត​ម៉ាស៊ីន​នេះ វា​អាច​ដំណើរការ​ខ្លួន​វា​បាន​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក និង​មិន​បំ​ភាយ​ក្លិនស្អុយ​នោះទេ ហើយ​វា​អាច​ផលិត​ទឹកស្អាត​បាន ៨៦ ០០០ លីត្រ និង​ថាមពល​អគ្គិសនី ២៥០ គីឡូវ៉ាត់​ផងដែរ។

បើតាម​លោក Gates មនុស្ស ២,៥ពាន់​លាន​នាក់​ឬ៤០ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​មិនបាន​ទទួល​អនាម័យ​ដែលមាន​សុវត្ថិភាព​នោះទេ​ហើយ​មនុស្ស​ជាច្រើន​បាន​ប្រើ​កន្លែង​ដែល​មិនមាន​សុវត្ថិភាព សម្រាប់​បោះចោល​កាកសំណល់​របស់​មនុស្ស។លោក​បញ្ជាក់ថា វា​ជាត​ម្លៃ​ខ្ពស់​ខ្លាំងណាស់​ដើម្បី​ព្យាយាម​និង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រង​ទឹកស្អុយ​នៅ​ទីក្រុង​និង​ទីប្រជុំជន​ដូច្នេះ​លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្នុងប្រទេស​នីមួយ គួរ​ទិញ​ម៉ាស៊ីន​ដែល​តម្លៃ​ទាប​នេះ ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន។

សូមបញ្ជាក់ថា ម៉ាស៊ីន OmniProcessor នេះ នឹងត្រូវ​ចាប់ផ្ដើម​ប្រើ​សាកល្បង​នៅក្នុង​ទីក្រុង ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់​នៅ​ចុងឆ្នាំ ២០១៥ នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com