ពីនេះ ពីនោះ
អន្តរជាតិ
បណ្ឌិត​អេ​ស្ប៉ា​ញ៖ បើ​ចង់​ក្លាយជា​អ្នកមាន សូមកុំ​រៀន​បន្ត​ដល់​ថ្នាក់អនុបណ្ឌិត
07, Mar 2015 , 4:00 pm        
រូបភាព
ដោយ:

ក្នុង​សៀវភៅ​មួយ​ក្បាល ដែល​សរសេរ​ដោយ​អ្នកនិពន្ធ​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពីសា​លា​IE Business School  ប្រទេស​អេស្បាញ គឺ​អ្នកស្រី Mariana Zanetti បាន​រៀបរាប់ថា ការសិក្សា​ថ្នាក់អនុបណ្ឌិត​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា និង​លុយកាក់ ហើយ​អ្នក​ក៏​មិនអាច​ក្លាយជា​សេដ្ឋី​បានដែរ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ businessinsider ។



ប្រភព​ដដែល​បាន​ដកស្រង់​សំដី​អ្នកនិពន្ធ​សៀវភៅ​ខាងលើ​ថា រឿង​ដំបូង​ដែល​អ្នកស្រី​ចង់បង្ហាញ​ដល់​អ្នកអាន​ក្នុង​សៀវភៅ​នេះ គឺ​ការស្វែងរក​ទ្រព្យសម្បត្តិ ដើម្បី​ក្លាយជា​អ្នកមាន ព្រោះ​ថាបើ​អ្នកធ្វើការ​ឲ្យ​គេ​គឺ​អ្នក​មិនអាច​ក្លាយជា​អ្នកមាន​បានទេ។

អ្នកស្រី  Mariana បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន​នៅពេលណា​ម​មួយ​ក្នុង​ជីវិត​របស់​អ្នកនោះ គឺ​អ្នកនឹង​ត្រូវបង្កើត​ប្រភព​ចំណូល​ផ្សេងទៀត ជាជាង​ពឹង​លើ​ប្រាក់ខែ​របស់​អ្នក។នេះ​គឺជា​ការពិត​ជាក់ស្ដែង​ប្រសិនបើ​អ្នកលក់​ពេលវេលា​របស់​អ្នក​ទៅឱ្យ​អ្នកដទៃ​អ្នកនឹង​ឈានដល់​ចំនួន​កំណត់​មួយ​អ្នក​ក្នុងការ​បង្កើត​ចំណូល។

នៅក្នុង​សៀវភៅ​របស់លោក Robert Kiyosakiដែលមាន​ចំណងជើង​ថា« Rich Dad, Poor Dad,»បានសរសេរថា​អ្នកមាន​មិន​ធ្វើការ​ដើម្បី​លុយ​ទេ​តែ​ពួកគេ​យក​ទ្រព្យសម្បត្តិ​ធ្វើការ​ឲ្យ​ពួកគេ​វិញ។ប្រសិនបើ​អ្នក​ចង់​រៀន​ពី​របៀប​ធ្វើការ​ដើម្បី​បាន​លុយ ចូរ​អ្នក​ទៅ​សាលារៀន ហើយ​ប្រសិនបើ​អ្នក​ចង់​រៀន​ពី​របៀប​ធ្វើ​ការដែល​ពិបាក​អ្នក​គួរតែ​ទៅ​រៀន​អនុបណ្ឌិត។

អំណះអំណាង​មួយទៀត​ដែល​បញ្ជាក់ថា អ្នក​មិនគួរ​រៀន​បន្ត​ក្រោយ​ថ្នាក់​បរិញ្ញាបត្រ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន​នោះ​គឺថា មហាសេដ្ឋី​ជាច្រើន​នៅលើ​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​ពួកគេ​រៀន​មិន​ចប់​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផង ដូចជា លោក Mark Zuckerbergស្ថាបនិក​ហ្វេ​ស​ប៊ុ​លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Steve Jobs ស្ថាបនិក​ក្រុមហ៊ុន Apple លោក​Amancio Ortega  ម្ចាស់​ផ្សារភាគហ៊ុន Zara–Inditexលោក Richard Branson ម្ចាស់​ក្រុមហ៊ុន​Virgin និង​លោក Ingvar Kampradម្ចាស់​ក្រុមហ៊ុន IKEA ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com