អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​បង្កើន​ទាហាន​ខាង​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណែ​ត​ប្រឆាំង​កូរ៉េខាងត្បូង
09, Jan 2015 , 8:15 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បង្កើន​ចំនួន​ទាហាន​ជំនាញ​ខាង​ប្រព​ន្ធ័​អ៊ី​ធឺ​ណែ​ត​រហូតដល់​ប្រាំមួយ​ពាន់​នាក់​ដែល​ចំនួន​នេះ​កើនឡើង​ទ្វេដង​ប្រៀបធៀប​នឹង​ចំនួន​ទាហាន​ដែលមាន​កាលពី​ឆ្នាំ២០១។ការបន្ថែម​ចំនួន​ទាហាន​ជំនាញ​ខាង​គ្រប់គ្រង​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណែ​ត​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​ថ្មី​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ិន​តោន​ប្រឆាំង​កូរ៉េខាងជើង។



នៅក្នុង​រយៈពេលថ្មីៗនេះ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បង្កើន​នូវ​ចំនួន​យោធា​ផ្នែក​គ្រប់គ្រង​ការវាយប្រហារ​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត​ប្រមាណ​ប្រាំមួយ​ពាន់​នាក់ ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់ខ្លួន​និង​ជាការ​ឆ្លើយតប​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​កូរ៉េខាងជើង។

បើ​យោងតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ការកើនឡើង​នៃ​ចំនួន​យោធា​ទ្វេដង​របស់​កូរ៉េខាងជើង​នេះ​ប្រែប្រួល​ក្រោយ​មានការ​ប្រឈមមុខគ្នារ​វាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​លើ​បញ្ហា​នៃ​ការ​លួច​វាយប្រហារ​លើ​ក្រុមហ៊ុន​រូបភាព​សូ​នី​ទាក់ទង​ការបង្ហាញ​នូវ​ខ្សែភាពយន្ត​បែប​កំប្លែង​ដែលមាន​ចំណងជើង​The Interviews ដែល​និយាយ​ពី​របប​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង​ដែល​ឈានទៅដល់​ការប្រកាស​ទណ្ឌកម្ម​ថ្មី​ទៅ​កូរ៉េខាងជើង​បន្ថែមទៀត។

ក្រសួង​ក៏បាន​បន្ថែមទៀតថា​កង​យោធា​ទាំង​ប្រាំមួយ​ពាន់​នាក់​របស់​កូរ៉េខាងជើង​កំពុង​ទទួល​ការបណ្តុះបណ្តាល​ក្នុងការ​វាយប្រហារ​តាមរយៈ​ប្រព​ន្ធ័​អ៊ី​ធឺ​ណែ​ត​ដែល​សកម្មភាព​នេះ​គឺជា​ការ​គំរាម​មួយ​មកលើ​ប្រព​ន្ធ័​ប្រតិបត្តិការ​យោធា​និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​របស់​កូរ៉េខាងត្បូង។ ការសម្តែង​ការព្រួយបារម្ភ​នេះ​ព្រោះ​កូរ៉េខាងត្បូង​ធា្ល​ប់​បាន​កូរ៉េខាងជើង​លួច​វាយប្រហារ​តាម​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណែ​តទៅ​លើ​ប្រព​ន្ធ័​ប្រតិបត្តិការ​ធនាគារ​និង​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ជាច្រើន​ថ្ងៃ​កាលពី​ឆ្នាំ២០១៣កន្លងទៅនេះ។

គួរបញ្ជាក់​ផងដែរ​ក្រៅពី​ការប៉ះទង្គិច​និង​ប្រកួតប្រជែង​គ្នា​ផ្នែក​សព្វាវុធ​សង្គ្រាម​បច្ចេកវិទ្យា​ប្រទេស​ទាំងពីរ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បានអូសបន្លាយ​អស់​រយៈពេល​ប្រាំមួយ​ទសវត្ស​មកហើយ។ក៏ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​កំដៅ​នយោបាយ​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ប្រឆាំង​និង​កូរ៉េខាងជើង​កាន់តែ​មាន​ការប្រឈមមុខគ្នា​កាន់តែខ្លាំងឡើងៗដែល​វា​អាច​សញ្ញា​មួយ​មិនល្អ​នៃ​បញ្ហា​សន្តិសុខ​របស់​ពិភពលោក៕
 



© រក្សាសិទ្ធិដោយ thmeythmey.com