អន្តរជាតិ
ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ស្ត្រី​ម្នាក់​ក្នុងករណី​វាយប្រហារ​នៅ​បារាំង​កំពុង​បន្ត
10, Jan 2015 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​បាញ់សម្លាប់​ជនសង្ស័យ​វាយប្រហារ​ទស្សនា​វ​ដ្តី Charlie Hebdo យុទ្ធនាការ​តាម​រុករក​ជនសង្ស័យ​របស់​ប៉ូលីស​បារាំង​នៅតែ​បន្ត​ទៅមុខទៀត ដើម្បី​ស្វែងរក​ជនសង្ស័យ​ជា​ស្រី​ម្នាក់​ដែល​រត់​រួច​ផុតពី​ការរំដោះ​ចំណាប់ខ្មាំង​ម្សិលមិញ។ ជនសង្ស័យ​ជា​ស្រី​វ័យ ២៦ឆ្នាំនេះ ប្រហែលជា​រត់គេចខ្លួន​អំឡុង​ពេលដែល​ភាពចលាចល​កើតឡើង​នៅពេល​ប៉ូលីស​រំដោះ​ចំណាប់ខ្មាំង​រំដោះ​ចំណាប់ខ្មាំង។នេះ​បើ​យោងតាម​សារព័ត៌មាន CNN។


នៅក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​ម្សិលមិញ​នេះ ចំណាប់ខ្មាំង ៤នាក់​ស្លាប់ និង​ជនសង្ស័យ​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​វ័យ២៦ឆ្នាំ​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព។ ក្រោយ​ស្ត្រី​ជនសង្ស័យ​រត់គេចខ្លួន​បាត់ ក្រុម​កងកម្លាំង​ប៉ូលីស​នៅ​បន្ត​យុទ្ធនា​ការតាមប្រមាញ់​ជ​ន​សង្ស័យ​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​នោះ។

បើតាម​ការ​អោយដឹងពី​សំណាក់​ប៉ូលីស ស្ត្រីជន​សង្ស័យ​មាន ឈ្មោះ​Hayat Boumeddiene ហើយ​គេ​សង្ស័យថា​នាង​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​អំឡុង​ពេលដែល​ប៉ូលីស​វាយប្រហារ​រំដោះ​ចំណាប់ខ្មាំង និង​មាន​ភាពចលាចល​នៅក្នុង​កន្លែងកើតហេតុ​នោះ​នៅ​ហាង​លក់​គ្រឿងទេស​ភាគ​ខាងកើត​ប្រទេស​បារាំង​ម្សិលមិញ។

ស្ត្រី​មួយ​នេះ​ត្រូវបាន​គេ​បញ្ជាក់ថា សង្សារ​របស់​ជនដៃដល់​ម្នាក់​ឈ្មោះ Amedy Coulibaly វ័យ៣២ឆ្នាំ ដែល​ត្រូវបាន​ប៉ូលីស​សម្លាប់​កាលពី​ម្សិលមិញ​នេះ។ ពួកគេ​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​តាមបែប​សាសនា ប៉ុន្តែ​មិនបាន​ទទួលស្គាល់​ឬ​រៀបការ​តាមច្បាប់​បារាំង​នោះឡើយ។ ប្រភពពី​ខាង​ក្រុម​សន្តិសុខ​បាន​បញ្ជាក់ថា មុនពេល​ប៉ូលីស​វាយប្រហារ Amedy Coulibaly បាន​ទូរស័ព្ទ​ទៅកាន់​មិត្តភក្តិ​របស់គេ​អោយ​បន្ត​ការវាយប្រហារ​នៅ​ទីតាំង​ផ្សេងទៀត ជាពិសេស​ស្ថានីយ៍​ប៉ូលីស​នៅ​តំបន់​ជាយក្រុង។

Amedy Coulibaly ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​របស់​ប៉ូលីស​ម្សិលមិញ​ដូចគ្នា​ដែរ។ក្រោយ​ប៉ូលីស​សម្រេច​វាយប្រហារ​រំដោះ​ចំណាប់ខ្មាំង​គេ​ឃើញ​មាន​ជន​ស៊ីវិល​បួន​នាក់​ស្លាប់ និង​ក្រុម​ជនសង្ស័យ​បីនាក់ ក្នុងនោះ​មាន​ពីរ​នាក់​ជា​បងប្អូន​បង្កើត​ទៀត ដែល​ម្នា​ក់មាន​វ័យ ៣២ឆ្នាំ ម្នាក់​មាន​វ័យ ៣៤ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com