អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រទះឃើញ​សញ្ញា​ប្រអប់​ខ្មៅ Air Asia នៅ​បាតសមុទ្រ​ជ្វា
11, Jan 2015 , 12:20 pm        
រូបភាព
អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានអោយដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ក្រុម​សង្គ្រោះបាន​ប្រទះ​និង​ចាប់បាន​សញ្ញា​មួយ​ដែល​គេ​ជឿជាក់ថា​ជា​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ដែល​ធ្លាក់​របស់​ក្រុមហ៊ុន Air Asia កាលពីរ​សប្តាហ៍​មុននេះ ដែល​បណ្តាលអោយ​មនុស្ស ១៦២នាក់​ស្លាប់បាត់​បង់ជីវិត។ ក្រុម​ទាហាន​សង្គ្រោះ​កំពុង​ព្យាយាម​តាមដាន​សញ្ញា​ដើម្បី​ឈាន​ទៅយក​ប្រអប់​ខ្មៅ ប៉ុន្តែ​គេ​ជឿថា​ប្រអប់​នោះ​នៅ​បាតសមុទ្រ​ជ្វា​ជម្រៅ៣០ម៉ែត្រ។


ក្រុម​សង្គ្រោះបាន​រកឃើញ​សញ្ញា​មួយ​ដែល​ផ្តល់​ចេញពី​វត្ថុ​នៅក្រោម​បាតសមុទ្រ ដែល​គេ​ជឿជាក់ថា វាជ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ក្រុមហ៊ុន Air Asia ដែល​បាន​ធ្លាក់​កាលពី​ពីរ​សប្តាហ៍​មុន​សម្លាប់​មនុស្ស​អស់១៦២នាក់​ផង។ បើតាម​ការ​អោយដឹងពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​ក្រុម​សង្គ្រោះ គេ​ជឿជាក់ថា​វា​ជា​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ហើយ​ពួកគេ​កំពុង​ព្យាយាម​តាមដាន​សញ្ញា​ដើម្បី​ឈានទៅ​ចុះ​យក​ប្រអប់​ខ្មៅ​នៅក្រោម​សមុទ្រ។

មានការ​លើកឡើងថា ប្រអប់​ខ្មៅ​ទំនងជា​ស្ថិតនៅ​ក្រុម​បាតសមុទ្រ​ជ្វា ដែលមាន​ជម្រៅ​រហូតដល់ ៣០ម៉ែត្រ​ផងដែរ។ ការប្រទះឃើញ​សញ្ញា​ប្រអប់​ខ្មៅ​នេះ​កើតឡើង​ក្រោយ​ពេលដែល​គេរ​កជ​ឃើញ​បំណែក​កន្ទុយ​យន្តហោះ ហើយ​គេ​បាន​ស្រង់​ចេញពី​សមុទ្រ​កាន់​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ផងដែរ។

មកទល់ពេលនេះ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Air Asia លោក Tony Fernandes បាន​បញ្ជាក់ថា មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់ថា​គេ​រកឃើញ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ឡើយ ។ គេ​កំពុង​បន្ត​តាមដាន​មើលថា តើ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​ធ្លាក់​នោះ​ត្រូវបាន​គេ​រកឃើញ​ហើយ​ឬ​យ៉ាងណា។

គួរ​បញ្ជាក់ថា​យន្តហោះ​ក្រុមហ៊ុន Air Asia បាន​បាត់​ខ្លួន​ក្រោយពេល​ហោះហើរ​ចាកចេញ​ពី​ឥណ្ឌូនេស៊ី​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​ក្រោយ​ការបាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រុម​រុករ​កបាន​ប្រទះឃើញ​បំណែក​យន្តហោះ និង​សាកសព​អ្នកដំណើរ​ផង ដែល​នេះ​បញ្ជាក់ថា​យន្តហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com