ជាតិ
សង្គមជាតិ
និស្សិត​មួយចំនួន​នៅ​បាត់ដំបង មិនទាន់​យល់​ពាក្យ អភិបាលកិច្ច​ល្អ
11, Jan 2015 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង៖ និស្សិត​ខ្លះ​នៅ​ខេត្តបាត់ដំបង​នៅ​មិនទាន់​យល់​ពាក្យ​អភិបាលកិច្ច​បានច្បាស់លាស់​នៅឡើយ​ទេ។



និស្សិត​ឈ្មោះ ទី គីម​វ៉ូ រៀន​ឆ្នាំ​ទី​ពីរ​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្តបាត់ដំបង​បាន​និយាយថា​នាង​ដឹងខ្លះៗតាម​គេ​និយាយតៗគ្នា​តែ​មិនបាន​យល់ច្បាស់​ថា​វា​មានន័យថា​ម៉េច ឬ​មាន​អ្វីខ្លះ​នោះទេ? កញ្ញា គីម​វ៉ូ បាន​និយាយថា៖«ខ្ញុំ​ង​ចង់​ចេះ​ចង់ដឹង​អំពី​រឿងនេះ​ណាស់​តែ​ពេល​នាង​ទៅ​សួរ​មេឃុំម្ដងៗ គាត់​មិនដែល​ប្រាប់​ខ្ញុំ​សោះ»។

ចំណែកឯ​ព្រះសង្ឃ​ព្រះនាម ឆាវ គីន ដែល​សិក្សា​នៅ​សាលា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ សាខា​ខេត្តបាត់ដំបង​ឆ្នាំ​ទី​ពីរ​ផ្នែក​គ្រប់គ្រង​បាន​មាន​ថេរៈ​ដីកា​ថា៖«អាត្មា​បានដឹង​មួយចំនួន​ដែល តែ​ដូចជា​មិនសូវ​ជា​ស៊ីជម្រៅ​នោះទេ។ព្រោះ​កន្លងមក​មិន​ដែលមាន​មេឃុំ​ណា​ពន្យល់​អាត្មា ឬក៏​មិនដែល​មក​ប្រាប់​ឱ្យទៅ​ប្រជុំ​អ្វី​នោះទេ»។

មាន​និស្សិត​ខ្លះ​ដែរ ដែល​អះអាងថា ខ្លួន​អាច​យល់បាន​អំពី​អត្ថន័យ​នៃ​ពាក្យ​អភិបាលកិច្ច​ល្អ។ លោក នឹម ដា​រ៉ា​ដែល​ធ្លាប់​រៀនសូត្រ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា​ពន្យល់ថា៖«អភិបាលកិច្ច​ល្អ គឺ​មានន័យថា​ការគ្រប់គ្រង​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព»។

គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​និយមន័យ​ថា «អភិបាលកិច្ច​ល្អ» គឺជា​សកម្ម​ភាពជា​ដំណើរការ​ជា​របៀប​នៃ​ការដឹកនាំ​ចាត់ចែង​ឬ​បីបាច់​ថែរក្សា​និង​ជាការ​ធ្ចើ​សេចក្តី​ស​ម្រ​ច​ចិត្ត​និង​អនុវត្ត​សេចក្តី​ស​ម្រ​ច​ចិត្ត​ដែល​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍៨ចំណុច​រូ​ម​មាន៖១/ ការចូលរួម២/ ការឆ្លើយ​តម៣/ គណនេយ្យភាព៤/ ការព្រមព្រៀង៥/ ការ​តម្លាភាព៦/ សមភាព​និង​គ្រប់​សមាជិក​នៃ​សង្គម ៧/ ប្រសិទ្ធភាព​ប្រសិទ្ធ​ផល៨/គោលការណ៍​ច្បាប់​និតិរដ្ឋ។

ដោយ ភា ឌី​ស្កូ




© រក្សាសិទ្ធិដោយ thmeythmey.com